Connect with us

ព័ត៌មានជាតិ

អ្នកខាន ឬមិនដែលទៅលេង ជីផាត គួរដឹង ប្រភេទ និងតម្លៃកន្លែងស្នាក់នៅ បច្ចុប្បន្ន

បានផុស

នៅ

ជីផាត ជា​​តំបន់​ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងទាក់ទាញនៃខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍​ ជីផាត មាន ភូមិឋាន ចម្ការច្បារដំណាំ ឈើហូបផ្លែ ទីតាំងបុរេប្រវត្តិ ពិសេស ឆាយទឹកធ្លាក់ ជាច្រើនកន្លែងដែលមិនអាចដើរមួយថ្ងៃសព្វ។ ខណៈស្ថានភាពកូវីដ-១៩ បានធូរស្រាល បន្ទាប់ពីតានតឹងជិត ២ឆ្នាំកន្លងទៅនេះ ភ្ញៀវទេសចរភាគច្រើនពិតជានឹករលឹក និងចង់ទៅកម្សាន្ត សម្រាកលំហែអារម្មណ៍ ដើម្បីបានទស្សនាច្រើនកន្លែងនៅជីផាត ព្រមទាំងចង់ដឹងពីតម្លៃស្នាក់នៅបច្ចុប្បន្នផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈ្មោះ អន សុវណ្ណ ប្រធានសហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅជីផាត ផ្ដល់ការស្នាក់នៅមាន ៣ ជម្រើសជូនភ្ញៀវទេសចរ គឺមាន ផ្ទះស្នាក់ ផ្ទះសំណាក់ និង បឹងកាឡូ តាមការចង់បាន ឬចង់សាកបទពិសោធន៍ស្នាក់នៅថ្មីរបស់ភ្ញៀវ ក្នុងតម្លៃដូចគ្នា ទាំងភ្ញៀវជាតិ និងភ្ញៀវបរទេស។

លោក សុវណ្ណ បានឱ្យដឹងបន្ថែមថា ផ្ទះស្នាក់ មានតម្លៃ ៥ ដុល្លារ ក្នុង១យប់ អាចគេងបាន២នាក់ ផ្ទះសំណាក់តម្លៃពី ៧ ដល់ ១០ ដុល្លារ ចំណែក បឹកកាឡូ មានតម្លៃចាប់ពី ១៥ ដល់ ៥០ ដុល្លារ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះ បឹងកាឡូ មាន កង្ហារ និងម៉ាស៊ីនត្រជាក់។

ចំណែក លោក ទី ជាម្ចាស់ ភោជនីដ្ឋាន និង ផ្ទះសំណាក់ រមណីដ្ឋាន “ទឹកធ្លាក់ ឆាយខ្ពស់” បានឱ្យ “កម្ពុជាថ្មី” ដឹងថា សម្រាប់ភ្ញៀវទេសចរ ដែលចង់សម្រាក់នៅក្បែរ ឆាយខ្ពស់ ដែលអាចលេងទឹក និងស្ដាប់ទឹកហូរជាដើមនោះ គឺ លោកមានផ្ទះសំណាក់ ២ប្រភេទ។ ទី១ ផ្ទះសំណាក់ គ្រែ១ មានតម្លៃ ១០ ដុល្លារ ក្នុង១យប់ និង ផ្ទះសំណាក់ មានគ្រែ ២ មានតម្លៃ ១៥ ដុល្លារ។

លោក ទី បានឱ្យដឹងបន្ថែមថា ករណី ភ្ញៀវយកតង់មកបោះខ្លួនឯង គឺគិតតម្លៃកន្លែង ១តង់ ១ម៉ឺនរៀល។ បើបោះតង់លើគ្រែ និងមានដំបូល (គ្រែហូបបាយជាប់មាត់ទឹក) គឺតម្លៃ ១យប់ ២ម៉ឺនរៀល។

សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងស្រស់ស្អាតគួរឱ្យចង់ទស្សនាកម្សាន្តចំនួន១៥កន្លែង ក្នុងនោះរួមមាន៖ មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង៥០០ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃជាដើម។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១០ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២១ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម