Connect with us

ជីវិតកម្សាន្ដ

បង្ហើបរូបមន្តសម្ងាត់ ដែលបវរកញ្ញា Thuy Tien ប្រើថែសម្រស់ជាប្រចាំ

បានផុស

នៅ

Nguyen Thuc Thuy Tien លែងជាឈ្មោះប្លែកសម្រាប់អ្នកគាំទ្រទៀតហើយ ដោយសារនាងមានប្រជាប្រិយភាពល្បីល្បាញ តាំងពីជាប់ជយលាភីបវរកញ្ញាឯក Miss Grand International 2021 ។ ក្រៅ​ពី​សមត្ថភាពដើរលើឆាកយ៉ាងស្ទាត់ និងទេពកោសល្យបង្ហាញម៉ូដដ៏ជំនាញ នាង​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ចំពោះ​រូប​រាង និង​ស្បែក​រលោង​គ្មាន​ស្នាម ​​គួរ​ឱ្យ​ច្រណែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់មកុដ MGI 2021 រូបនេះ តុបតែងមុខបែបណាក៏សមឥតទាស់ ថែមទាំងមាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ ទោះបី​មិនផាត់ម្សៅ ឬ​លាប​ក្រែមក៏ដោយ។ តើនាងមានរូបមន្តអ្វីទៅ ទើបអាចរក្សាសម្រស់ឱ្យស្រស់ស្អាតបែបនេះ? ដូច្នេះ ថ្ងៃនេះ កម្ពុជា នឹងបង្ហាញពីវិធីថែទាំសម្រស់របស់ Nguyen Thuc Thuy Tien ដែលនាងតែអនុវត្តជាប្រចាំ ជូនប្រិយមិត្តបានដឹង។

និយាយអំពីអាថ៌កំបាំងរបស់នាង Thuy Tien បានចែករំលែកថា នាងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការថែរក្សាស្បែកប្រចាំថ្ងៃ រួមទាំងជំហានសំខាន់ៗចំនួន ៣ដែលត្រូវយកចិត្តទុកដាក់។ ទីមួយ នាងប្រើផលិតផលថែរក្សាស្បែកសំខាន់ៗចំនួនពីរគឺ សេរ៉ូម និងឡេការពារកម្តៅថ្ងៃ។ សេរ៉ូមសម្បូរទៅដោយសារធាតុចិញ្ចឹម និងជួយកែលម្អបញ្ហាស្បែក។ ឯឡេការពារកម្តៅថ្ងៃ ជួយការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ។

បន្ថែមពីលើ​​នោះ នាងក៏​មាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​ក្នុង​ការ​សម្អាត​ស្បែក​ផង​ដែរ។ យោងទៅតាមការលើកឡើងរបស់នាងនៅក្នុងបទសម្ភាសន៍ ការលាងមុខមានសារៈសំខាន់ណាស់ នៅក្នុងទម្លាប់ថែរក្សាស្បែករបស់បវរកញ្ញារូបនេះ។ ដោយសារការងារមមាញឹក ស្បែករបស់ Thuy Tien មិនត្រឹមតែប្រមូលផ្តុំនូវភាពកខ្វក់ ញើស បាក់តេរីប៉ុណ្ណោះទេ ថែមទាំងមានសារធាតុមិនស្អាតដូចជា ឡេការពារកំដៅថ្ងៃ សេរ៉ូម និងគ្រឿងសម្អាង ដែលយូរៗទៅវានឹងធ្វើឱ្យរន្ធញើសស្ទះ បង្កឱ្យកើតមុន និងស្នាម។ ដូច្នេះហើយទើបបានជា Miss Grand International 2021 តែងតែប្រើហ្វូមលាងមុខ ដើម្បីសម្អាតស្បែកឱ្យបានជ្រៅ និងស្អាតល្អ។ លើស​ពី​នេះ Thuy Tien ក៏​ខិត​ខំ​លាប​ក្រែម​ភ្នែក​ជា​រៀង​រាល់​ថ្ងៃផងដែរ។

ក្រៅពីនោះ របប​អាហារ​គឺជារូបមន្ត​ជួយ​ឱ្យ​នាង​មាន​រាង​ស្អាត និង​មាន​សុខភាព​ល្អ​ ដោយមិនចាំបាច់ខំប្រឹងច្រើន។ Thuy Tien ចែករំលែកថា នាងញ៉ាំអាហាផ្សំពីម្សៅពណ៌សតិច និងបង្កើនប្រូតេអ៊ីន ព្រមទាំងជាតិសរសៃនៅក្នុងអាហារពណ៌បៃតង។ ជាពិសេស Thuy Tien បរិភោគដំឡូងផ្អែម ក៏ដូចជានំបុ័ងស្រូវសាលីច្រើនជាងអាហារផ្សេង។

រីឯសាច់ បន្លែផ្លែឈើ បវរកញ្ញារូបនេះទម្លាប់ញ៉ាំសាច់មាន់ គ្រាប់ផ្លែឈើ ផ្លែប៉ោម ចេក ផ្កាខាត់ណា និងត្រសក់។ ទាំងនេះគឺជាអាហារដែលមានជាតិសរសៃខ្ពស់ សន្ទស្សន៍ glycemic ទាប ឆ្អែតលឿនដោយមិនបារម្ភពីការឡើងទម្ងន់។

ចំណែករូបមន្តសំខាន់ទី៣របស់ Thuy Tien ដែលធ្វើឱ្យនាងស្រស់ស្អាត ស្បែកចាំ គឺធ្វើលំហាត់ប្រាណជាទៀងទាត់។ នាងតែងតែហាត់ក្បាច់ HIIT ដែលវាជាលំហាត់ប្រាណមួយជួយដុតកាឡូរីក្នុងរយៈពេលដ៏ខ្លី។

លើសពីនេះទៀត នាងតែងតែញ៉ាំទឹកយ៉ាងហោចណាស់ ៣លីត្រ ជារៀងរាល់ថ្ងៃ មិនគេងយប់ជ្រៅ ព្យាយាមគេងឱ្យបានគ្រប់គ្រាន់ និងផ្លាស់ប្តូរកម្រាលពូកជាប្រចាំដើម្បីការពារស្បែករបស់នាង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាថ៌កំបាំងថែរាងរបស់មិត្តស្រី Ronaldo ទោះមានកូន២ហើយ នៅតែទាក់ទាញ

ចុចអាន៖ គ្រងមកុដជិត១ឆ្នាំហើយ Thuy Tien ទើបទម្លាយរឿងអាស្រូវ ហែកក្រដាសបំណុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម