ជីវិតកម្សាន្ដ
បែកធ្លាយសារសម្លេង ណុប បាយ៉ារិទ្ធ ចេញមុខបកស្រាយជម្រះមន្ទិលអ្នកគាំទ្រ
បន្ទាប់ពីបែកធ្លាយនិងចែករំលែកនូវសារសម្លេង ដែលនិយាយឆ្លើយឆ្លើយគ្នាតាមរយ:បណ្តាញសង្គមរវាងលោក ណុប បាយ៉ារិទ្ធ ជាមួយអតីតបេក្ខជនប្រឡងម្នាក់ពាក់ព័ន្ធការវែកញែកពីសិទ្ធិ និងគោលការណ៍របស់កម្មវិធីនោះភ្លាមៗនេះដែរលោក ណុប បាយ៉ារិទ្ធ ក៏បានចេញមុខបកស្រាយដើម្បីជម្រះមន្ទិលមហាជន ដើម្បីបញ្ចៀសការយល់ច្រឡំ។

ឆ្លើយតបទៅការយល់ច្រឡំនោះដែរ តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានធ្វើការបង្ហោះវីដេអូជាច្រើនឃ្លីបភ្ជាប់ជាមួយខ្លឹមសាររៀបរាប់បែបនេះថា «សារសំឡេងដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះគឺជាការឆាតក្នុងកំឡុងពេលគាត់ឆ្លាក់ពីការប្រឡងក្នុងរដូវកាលទី ៣ កាលពីឆ្នាំ២០១៩ ដែលខ្ញុំបានឆ្លើយតបទៅគាត់ពេលដែលគាត់ឆាតមកខ្ញុំ។ គាត់បានកាត់សម្លេងរបស់ខ្ញុំយកទៅបង្ហោះTikto k ស្របពេលដែលរឿងកំពុងកើតឡើងធ្វើអោយបងប្អូនមានការយល់ច្រឡំនិងគិតថាសារសំឡេងរបស់ខ្ញុំនិយាយពីប្អូន ទុំ រដ្ឋា ហៅសុវត្ថិ»។
លោក ណុប បាយ៉ារិទ្ធ បាននិយាយទៀតថា តាមពិតសារសម្លេងនោះគឺជាសារតាំងពីឆ្នាំ២០១៩ ហើយកាលដែលលោកនិយាយថាច្រៀងពីរោះ តែគណៈកម្មការមានសិទ្ធិមិនជ្រើសយកគឺលោកនិយាយពីលក្ខខ័ណ្ឌនៃកម្មវិធីនៅប្រទេសគេ គឺមានបេក្ខជនខ្លះច្រៀងពីរោះតែគាត់មិនត្រូវបានគណៈកម្មការជ្រើសរើសយក ដោយសារគណៈកម្មការគាត់មិនទាន់ពេញចិត្តពីសមត្ថភាពបេក្ខជន។ លោកមិនបាននិយាយពាក់ព័ន្ធនឹងការធ្វើកម្មវិធីរបស់យើងដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តទៀត។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធបញ្ជាក់បន្ថែមចុងក្រោយដែរថា «ដំបូងខ្ញុំគិតថាមិនចង់បកស្រាយអ្វីវែងឆ្ងាយទេតែដើម្បីកុំអោយបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថា បងប្អូនកុំមានការយល់ច្រឡំទៀត»។
យ៉ាងណាមិញគេកត់សម្គាល់ឃើញថា ស្របពេលមហាជនកំពុងរិះគន់ខ្លះទៅលើតារាចម្រៀង ឆន សុវណ្ណរាជ នោះតារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏រងគ្រោះដោយសាររឿងនេះមិនស្ទើរនោះដែរ បើទោះរូបលោកបានសម្រេចចិត្តនៅពេលកាត់សេចក្ដីដោយឲ្យ«Yes» ទៅដល់បេក្ខជន ទុំ សុវត្ថិ ក៏ដោយចុះ៕
អត្ថបទ៖ ចាន់រ៉ា

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក