Connect with us

ព័ត៌មានជាតិ

មុន​នេះ សម្តេច​តេជោ ចេញ​សារ​បន្ទាន់​ ក្រោយ​ផ្ទុះ​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​ថៃ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​សារ​បន្ទាន់​ដល់​ជនរួមជាតិនាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ ក្រោយ​ផ្ទុះ​ការ​ឆ្លងកូវីដ១៩ ទ្រទ្រង់​ធំ​នៅ​ខេត្តមួយ​របស់​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ បាន​ណែនាំ​​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ត្រូវ​គ្រប់គ្រង​ចរាចរ​​អ្នក​ដំណើរ​ចេញ​ចូល​តាម​ព្រំដែន និង​តាមដានពលករ​ដែល​ត្រូវ​វិលត្រឡប់ ត្រូវ​ធ្វើ​ចត្តាឡីស័ក​មិន​អនុញ្ញាតិ​ឲ្យ​​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​នោះ​ទេ។

សម្តេច​តេជោ​ក៏​បញ្ជា​ឲ្យ​កងទ័ពត្រៀម​រថយន្ត​ដឹក​ជញ្ជូន ហើយ​ក្រសួង​សុខាភិបាល​ត្រូវ​បញ្ចេញម៉ាស​ ដើម្បីចែកជូនដល់ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ក្នុងស្ថានភាព​បន្ទាន់នេះ។

ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា បាន​ផ្ទុះរាលដាលការ​ឆ្លង​ជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជាង ​៥០០ករណីភាគច្រើនជាពលករ​ចំណាក​ស្រុក។

ដើម្បី​ការពារការ​ឆ្លង​ការ​ចូលក្នុង​ប្រទេស ក្រសួង​សុខាភិបាល​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់ព្រំដែន​ថៃ ត្រូវ​បង្កើនការ​ត្រួតពិនិត្យ​អ្នក​ដំណើរ​ចេញ​ចូល​ឲ្យ​បានហ្មត់ចត់​បំផុត។ រាល់អ្នក​ដំណើរ​ចូល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​គ្រប់​ ១៥ ថ្ងៃ​ជា​ចាំបាច់។ អាជ្ញាធរ​ត្រូវ​គ្រប់គ្រង​អ្នក​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​របូត​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ភូមិឃុំ ត្រូវ​តាមដាន​ប្រសិន​មាន​ជនចំណូល​ថ្មី​ ដែលមិន​បាន​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ចត្តាឡីស័ក ដើម្បីរួម​គ្នា​ទប់ស្កាត់ការ​ចម្លង​ចូលសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ៩ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា១៤ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម