នយោបាយ
តើឧកញ៉ាអគ្គនាយកក្រុមហ៊ុនណាខ្លះ ចូលរួមឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនេះ?
យុទ្ធនាឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២នេះហើយ។ តាំងពីព្រឹកព្រលឹម នាថ្ងៃសុក្រនេះ គណបក្សនយោបាយនីមួយៗ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ទៅតាមទីតាំង ធនធាន និងសមាជិកា-សមាជិកដែលខ្លួនមានរៀងៗ។
អ្វីជាការកត់សម្គាល់នោះ គេសង្កេតឃើញថា មានឧកញ៉ាអគ្គនាយកក្រុមហ៊ុនជាច្រើនរូប បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ឧកញ៉ាអគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖
-ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ អេចប្រេស។ ឧកញ៉ា សួរ វីរៈ បានសរសេរនៅលើគណនីហ្វេសប៊ុកថា « Always with CPP»។


-ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប។ ឧកញ៉ា សួរ វីរៈ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «រីករាយយុទ្ធនាការបិទការឃោសនាបោះឆ្នោត សម្រាប់អាណត្តិទី៥»។


-ឧកញ៉ា ផន វណ្ណិត ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនអចនទ្រព្យ «រាជសន្តុសិត»។ ឧកញ៉ា ផន វណ្ណិត បានសរសេរនៅលើគណនីហ្វេសប៊ុកថា «រីករាយយុទ្ធនាការបិទការឃោសនាបោះឆ្នោត សង្កាត់អាណត្តិទី ៥ អរគុណសន្តិភាព!»។

-ឧកញ៉ា ជា តុងហ៊ួរ សហស្ថាបនិកក្រុមហ៊ុន Khmer Express Realty Co., Ltd។ ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «រីករាយយុទ្ធនាការបិទការឃោសនាបោះឆ្នោត សង្កាត់អាណត្តិទី ៥ អរគុណសន្តិភាព ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ចូលរួមទាំងអស់គ្នា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា»។


-ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក។ ឧកញ៉ា យ៉ន សេងហាន បានសរសេរនៅលើគណនីហ្វេសប៊ុកថា «ត្រៀមខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកោះពេជ្រម៉ោង៣រសៀល!»។

-ឧកញ៉ា នឹម វណ្ណៈអគ្គនាយិការក្រមហ៊ុន ACE GROUP។ -ឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «CPP ឈ្នះ ឈ្នះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដូចបោះឆ្នោតអោយខ្លួនយើង ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព គណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជនជានិច្ច»៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?