ជីវិតកម្សាន្ដ
ចូលរួមសោកស្តាយ! សួស វីហ្សា ជួបទុក្ខធំ បាត់បង់មនុស្សជាទីគោរពស្រឡាញ់
នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់់តារាចម្រៀង អ្នកនាង សួស វីហ្សា និងក្រុមគ្រួសារនៅពេលនេះ ខណៈនាងបាន និងកំពុងជួបទុក្ខដ៏សោកសៅក្រោយពីបាត់បងមនុស្សជាទីគោរពស្រឡាញ់។
បើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ អ្នកនាង សួស វីហ្សា នៅរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា មនុស្សជាទីស្រឡាញ់ដែលបានចាកចេញពីនាង និងក្រុមគ្រួសារនោះ គឺជាលោកអ៊ុំបង្កើតនាង ពោលត្រូវជាបងប្រុសលោកឪពុកនាងតែម្តង។
អ្នកនាង សួស វីហ្សា បានរៀបរាប់ក្តុកក្តួលថា៖ “០៣ ០៦ ២០២២ ពេលនេះអ៊ំប្រុសជាទីគោរពស្រឡាញ់របស់ក្មួយៗ បានលាចាកលោកនេះទៅចោលក្មួយៗ និងកូនចៅរហូតហើយ ដោយរោគាពាធ លោកអ៊ំត្រូវជាបងប្រុសបង្កើតរបស់ឪពុកខ្ញុំ”។
អ្នកនាង សួស វីហ្សា និយាយទៀតថា លោកអ៊ំជាមនុស្សមានព្រហ្មវិហារធម៌ អ៊ំតែងប្រដៅទូន្មានកូនចៅគ្រប់គ្នាឱ្យរស់នៅមានគុណធម៌ អ៊ំជាមនុស្សម្នាក់ដែលគួរឱ្យគោរពស្រឡាញ់ណាស់ តែធ្វើម៉េចវាគឺជាច្បាប់ធម្មជាតិ កើត ចាស់ ឈឺ ស្លាប់ ចង់គេចក៏គេចមិនបាន។ កូនក្មួយទាំងអស់គ្នាមានតែសូមគោរពជូនដំណើរអ៊ំ សូមលោកអ៊ំបានធ្វើដំណើរទៅកាន់ទីបរមសុខ សូមអ៊ំបានទៅដល់ទីស្ងប់សុខរួចចាកផុតទុក្ខ និងបានទៅដល់សួគ៌ឋាននិព្វានកុំបីឃ្លៀងឃ្លាតឡើយ។
តាមរយៈការបង្ហោះសារនេះ មានទស្សនិកជន និងអ្នកគាំទ្រ ព្រមទាំងមិត្តភក្តិសិល្បៈមួយចំនួន ផ្ញើសារចូលរួមរំលែកទុក្ខជាមួយតារាចម្រៀងអ្នកនាង សួស វីហ្សា និងក្រុមគ្រួសារផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ