Connect with us

ព័ត៌មានអន្ដរជាតិ

ហូឡង់ ប្រកាស បង្កើនការចំណាយខាងយោធា ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់

បានផុស

នៅ

រដ្ឋាភិបាល​ហូឡង់ ​បាន​លាតត្រដាង​នូវ​អ្វី​ដែល​ខ្លួន​និយាយ​ថា ​ជា​ការ​បង្កើន​ចំណាយ​ខាង​យោធា​ដ៏​ធំ​បំផុត​ចាប់​តាំង​ពី​ ​បញ្ចប់​សង្រ្គាម​ត្រជាក់មក។

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិ លោកស្រី Kajsa Ollongren និយាយថា “ការគំរាមកំហែងលើពិភពលោក និងសង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា សន្តិភាព និងសន្តិសុខមិនអាចទទួលយកបានទេ”។

ប្រាក់បន្ថែមចំនួន ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ នឹងត្រូវបានប្រើដើម្បីផ្គត់ផ្គង់គ្រឿងសព្វាវុធ ដូចជាយន្តហោះចម្បាំង F-35 ថ្មីចំនួន៦គ្រឿង និងបង្កើនចំនួនយន្តហោះគ្មានមនុស្សបើកធុន MQ-9 Reaper ទ្វេដងពី ៤ ទៅ ៨ គ្រឿង។

នេះមានន័យថា នៅឆ្នាំ ២០២៤ និង ២០២៥, ហូឡង់នឹងឈានដល់ ២% នៃ GDP លើការចំណាយយោធា ដែលអង្គការណាតូបានជំរុញដល់សមាជិករបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ The Guardian៖ រុស្ស៊ី កំពុងឈ្នះសង្គ្រាមសេដ្ឋកិច្ចលើ លោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម