Connect with us

សេដ្ឋកិច្ច

អេមីរ៉ាតអារ៉ាប់រួម រំពឹងបង្កើនទំហំពាណិជ្ជកម្ម​ជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀង CEPA

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(CEPA) ជាមួយកម្ពុជានាពេលខាងមុខនេះ ដែលនឹងជួយបង្កើនទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៣មិថុនា លោក Kayaan K. Unwalla ទីប្រឹក្សាអនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្ម​អន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង CEPA ជាមួយកម្ពុជានាពេលខាងមុខ។

លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀង CEPA មានវិសាលភាពគ្របដណ្តប់វិស័យអាទិភាពជាសារវ័ន្តដូចជា ពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មីក្រូសហគ្រាស-សហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល។-ល-។

លោកបានបន្តថា គិតមកដល់ពេលនេះ អេមីរ៉ាតអារ៉ាប់រួម បានបង្កើត CEPA ចំនួនពីររួមមាន អ៊ីស្រាអែល និងឥណ្ឌា និងត្រៀមបង្កើតបន្ថែមជាមួយឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតក្នុងតំបន់។

លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងអំណរគុណដល់ភាគី​អេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់​តែស៊ីជម្រៅ តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) និងបានស្នើក្រុមការងារអេមីរ៉ាតអារ៉ាប់រួម រៀបចំ​សេចក្តីព្រាងលក្ខន្តិកៈយោង (Terms of Reference) ក៏ដូចជារួមគ្នាសិក្សាស្រាវជ្រាវពីភាពអាចធ្វើបាន (Feasibility study)។

នៅក្នុងជំនួបនោះភាគីទាំងពីរ បានឯកភាពគ្នា ពិនិត្យលទ្ធភាពក្នុងការស្វែងយល់បន្ថែមអំពីនីតិវិធី និងលក្ខន្តិកៈនានា ព្រមទាំងសិក្សាស្រាវជា្រវលម្អិតពីអត្ថប្រយោជន៍នៃការបង្កើត CEPA នៅវេលាសមស្របនាពេលខាងមុខ។

ផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង១៥០ លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជម្ងឺកូវីត-១៩ ក៏ដោយ។ ទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅស៊ូដង់ខាងត្បូង កងរាជអាវុធហត្ថមួកខៀវកម្ពុជា៧៣នាក់ ត្រឡប់មកដល់កម្ពុជាវិញ

សុខភាព២១ នាទីutes មុន

មន្ត្រីជំនាញ ណែនាំពលរដ្ឋកុំបារម្ភមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ

ព័ត៌មានជាតិ២៤ នាទីutes មុន

ប្រតិបត្តិការផែ​ស្វយ័ត​ភ្នំពេញមានកំណើនខ្ពស់នៅខែមករាដើមឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម