Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ កម្ពុជាបានអនុវត្ត​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំ

បានផុស

នៅ

លោក​ ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ មានប្រសាសន៍ថា កម្ពុជាបានអនុវត្ត​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានលើកឡើងថា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញត្រូវបានរៀបចំយ៉ាងល្អ តាំងពីមុនការបោះឆ្នោត ចំណែកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មានបរិយាកាសល្អប្រសើរ ទាំងសន្តិសុខ ទាំងសណ្ដាប់ធ្នាប់ ទាំងសកម្មភាពឃោសនារបស់បណ្ដាគណបក្សនយោបាយ មិនមានអ្វីគួរកត់សម្គាល់ទេ និងពួកគេបានលើកឡើងថា អាជ្ញាធរបានរៀបចំសម្រួលបានយ៉ាងល្អប្រសើរ ប្រជាពលរដ្ឋក៏អបអរសាទរ។ នេះបញ្ជាក់ថា កម្ពុជាបានអនុវត្ត​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិ។

លោក ឃួង ស្រេង មានប្រសាសន៍ថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នេះ ទាំងប្រជាពលរដ្ឋ អ្នកសង្កេតការបានបំពេញតួនាទីរៀងៗខ្លួនទៅតាមគណបក្សរបស់ខ្លួន ដោយឡែកអ្នកអង្កេតការអង្គការក្រៅរដ្ឋាភិបាលក៏បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរក្នុងកិច្ចការងារត្រួតពិនិត្យការងារបោះឆ្នោតនេះ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។

ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម