Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ទម្លាក់យន្តហោះដឹកអាវុធរបស់អ៊ុយក្រែន ១៧គ្រឿង ត្រឹមមួយថ្ងៃ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃសៅរ៍ទី០៤ខែមិថុនាថា ប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធាអ៊ុយក្រែន និងយន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov

លោក Konashenkov បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅជិតទីក្រុង Odessa បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារបស់កងទ័ពអាកាសអ៊ុយក្រែន ដែលកំពុងដឹកអាវុធ និងគ្រាប់រំសេវ”។ លោកបន្ថែមថា យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿង រួមទាំង Bayraktar TB2 ផងដែរ ត្រូវបានបំផ្លាញនៅក្នុងតំបន់ Luhansk និង Mykolaiv របស់សាធារណៈរដ្ឋ Khaarkiv ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ”។

ដោយឡែក កាំភ្លើងធំរបស់រុស្ស៊ី បានបំផ្លាញមជ្ឈមណ្ឌលគ្រប់គ្រងចំនួន ៣៣កន្លែង, ទីតាំងបាញ់ចំនួន ១៣១កន្លែង និងវាយប្រហារមជ្ឈមណ្ឌលចំនួន ៥៤២ ដែលមានកងទ័ព និងឧបករណ៍របស់អ៊ុយក្រែន។ លើសពីនេះទៀត មីស៊ីលទំនើបរបស់រុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនកាំភ្លើងធំមួយនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ជាកន្លែងដែលគ្រូបង្ហាត់បរទេសកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែន ឲ្យប្រើម៉ាស៊ីនបាញ់កាំភ្លើងអាមេរិក ១៥៥មីល្លិម៉ែត្រធុន M777។

អ្នកនាំពាក្យដដែលបន្តថា “ជាលទ្ធផលនៃការវាយប្រហារ អ្នកជាតិនិយមជាង ៤០០ នាក់ត្រូវបានសម្លាប់, រថក្រោះ និងរថពាសដែកប្រយុទ្ធចំនួន២០គ្រឿង មីស៊ីល BM-21 Grad ចំនួន ៤ គ្រឿង និងរថយន្តពហុបំណងចំនួន ២៩ គ្រឿងត្រូវបានបំផ្លាញ”។

លោក Konashenkov បន្ថែមថា ជាសរុប រថយន្តយោធាពិសេសអ៊ុយក្រែនជាង ៣៤០០ គ្រឿងត្រូវបានបំផ្លាញចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក ប្រកាសសាងសង់មូលដ្ឋានយោធាជាង១០០កន្លែង ក្នុងប្រទេស ជាប់រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៩ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ២២ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម