សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ ធនាគារត្រូវប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីលើការទិញដី ឬលំនៅដ្ឋាន
លោកស្រី ជា សិរី ឧបការីទេសសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានធ្វើការណែនាំដល់ធនាគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការផ្តល់កម្ចីលើការទិញដី និងលំនៅដ្ឋានព្រោះថា អាចមានហានិភ័យខ្ពស់នៅពេលដែលអតិថិជនជួបវិបត្តិអ្វីមួយដែលមិនអាចសងត្រឡប់វិញបាន។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅថ្ងៃទី០៦ ខែ មិថុនា នៅសណ្ឋាគារឡឺរ៉ូយ៉ាល លោកស្រី ជា សិរី បានមានប្រសាសន៍ថា ជាទូទៅការផ្តល់ប្រាក់កម្ចីអ្វីមួយ ត្រូវមានការធានាជាផ្ទះឬដីមកបញ្ចាំទើបធនាគារគេឱ្យខ្ចី។ ប៉ុន្តែការខ្ចីប្រាក់យកទៅទិញដី ឬលំនៅដ្ឋានវាមានហានិភ័យជាងខ្ចីយកទៅទិញផ្ទះខ្លួនឯង។
លោកស្រីបានបន្តថា អតិថិជនខ្ចីប្រាក់យកទៅទិញផ្ទះរស់នៅ បើទោះបីជាមានហានិភ័យអ្វីមួយក៏ដោយ ក៏គាត់ខំប្រឹងរកប្រាក់ ដើម្បីបង់ត្រឡប់មកធនាការវិញដែរ។
លោកស្រីបានបន្តទៀតថា « ប៉ុន្តែយើងបារម្ភទៅលើអ្នកដែលខ្លីយកទៅទិញដី ឬលំនៅដ្ឋានទុកដើម្បីរង់ចាំឡើងថ្លៃលក់ចំណេញនោះ អាចជាហានិភ័យនៅពេលដែលមានផលលំបាកកើតឡើងដោយគាត់អាចនឹងបោះបង់ដីឬលំនៅដ្ឋាននោះចោល ដោយសារមិនមានលទ្ធភាពបង់ប្រាក់ត្រឡប់ទៅធនាគារវិញបាន»។
លោកស្រីបានបន្ថែមថា ដូចនេះធនាគាត្រូវរឹបអូសដីឬលំនៅដ្ឋាននោះដើម្បីលក់បន្តហើយក៏មិនប្រាកដថា អាចលក់បានដូចការវាយតម្លៃ ដែលអតិថិជនមកខ្ចីនោះដែរ ព្រោះថា ប្រាក់ដែលផ្តល់ឱ្យជាប្រាក់បញ្ញើរបស់អតិថិជនទេមិនមែនប្រាក់របស់ធនាគារទាំងអស់ដែរហើយនៅពេលដែលធនាគារអត់មានប្រាក់ប្រមូលបានត្រឡប់មកវិញច្រើន វានឹងប៉ះពាល់ដល់អ្នកដែលយកប្រាក់មកបញ្ញើរ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នដើម្បីធ្វើយ៉ាងណាការពារវិស័យធនាគារ កុំឱ្យមានបញ្ហាត្រូវមានរង្វាស់ជាក់លាក់ ដើម្បីវ៉ាស់វែងហានិភ័យ និងមានវិធានការឱ្យបានទាន់ពេលវេលាកុំឱ្យដូចពាក្យចាស់លើកឡើងថា ទឹកដល់ច្រមុះហើយ ទើបរកវិធានការដោះស្រាយនោះ។
លោកស្រី ជាសិរី បានបញ្ជាក់ថា ក្នុងការទប់ស្កាត់ហានិភ័យនេះជាវិធានការ គឺមានតែធនាគារត្រូវសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់ ពីតម្លៃអចនទ្រព្យបើមានការធ្លាក់ថ្លៃត្រូវប្រុងប្រយ័ត្នហើយបើតម្លៃឡើងថ្លៃក៏មានការប្រុងប្រយ័ត្នដែរព្រោះ ជូនកាលការឡើងថ្លៃបែបពពុះសេដ្ឋកិច្ចប៉ុណ្ណោះ។
លោស្រីបានសង្កត់ធ្ងន់ថា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាននាពេលនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការ តាមដានវាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមា ក្នុងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិសេសជួយគ្រប់គ្រងហានិភ័យនៅក្នុងវិស័យធនាគារផងដែរ៕ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់