Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​ព្រមាន​​ឆ្លើយតបម៉ឺងម៉ាត់ ប្រសិនបើ​កូរ៉េ​ខាងជើង ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ (មានវីដេអូ)

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយថា នឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងពិភពលោក ប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman

លោកស្រី Sherman បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារទី០៧ខែមិថុនា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Cho Hyun-dong ក្នុងទីក្រុង សេអ៊ូល ថា “ការសាកល្បងនុយក្លេអ៊ែរណាមួយ នឹងបំពានទាំងស្រុងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនឹងមានការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ចំពោះការសាកល្បងបែបនេះ”។

លោកស្រី Sherman បន្ថែមថា “ពិភពលោកទាំងមូល នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។ យើង​បាន​ត្រៀម​ខ្លួនរួច​ហើយ”។

លោកស្រី Sherman (ឆ្វេង) និងលោក Cho Hyun-dong

មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ឆាប់ៗនេះប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលក្នុងចំនួនមិនធ្លាប់មានពីមុនមកនៅឆ្នាំនេះ នឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។

កាលពីថ្ងៃចន្ទ កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលចំនួន៨គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង ពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ច្រើនគ្រាប់។

ក្នុង​ដំណើរ​ទស្សនកិច្ច​​ទៅកាន់​ទីក្រុង​សេអ៊ូល លោកស្រី Sherman បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋបាល​អាមេរិក​នៅ​តែ​បើក​ចំហ​ចំពោះកិច្ច​ចរចាស្តីពីបញ្ហាកូរ៉េ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវជាប់គាំងចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំកំពូលកម្រិតខ្ពស់រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ ២០១៩៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្ដៅៗ កូរ៉េខាងត្បូង និងអាមេរិក បាញ់មីស៊ីល ៨ គ្រាប់ ឌឺ កូរ៉េខាងជើង វិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម