ជីវិតកម្សាន្ដ
បែកធ្លាយទំនាក់ទំនងពិសេសរវាងបេក្ខជន ណាន វីសារ និងបវរកញ្ញាចក្រវាល ងិន ម៉ារ៉ាឌី
ទស្សនិកជន និងអ្នកគាំទ្របានដឹងហើយថា បេក្ខជន ណាន វីសារ ថ្មីៗនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងនិយមតាមដានវិស័យប្រឡងចម្រៀងលំដាប់ពិភពលោកមានចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់លោក ខណ:ក៏មានការលើកសរសើរផងដែរ។

អ្វីដែលលោក ណាន វីសារ បានបញ្ចេញឲ្យគ្រប់គ្នាបានឃើញនោះ គឺឡើងនៅក្នុងកម្មវិធីប្រឡងចម្រៀងCambodian Idol រដូវកាលទី៤។ ណាន វីសារ បានឆក់បានការសរសើរពីមិត្តៗយុវ័យនិងមហាជនគ្រប់មជ្ឈដ្ឋានជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះរបស់លោក។ ទន្ទឹមនេះដែរស្រាប់លេចដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតអំពីទំនាក់ទំនងដ៏ពិសេសរវាងបេក្ខជនរូបនេះជាមួយបវរកញ្ញាចក្រវាលកញ្ញាកម្ពុជា២០២១ កញ្ញា ងិន ម៉ារ៉ាឌី ។

បើតាមប្រភពពីអ្នកគាំទ្រដែលបានបង្ហើបចេញមកមុននេះបានបង្ហាញថា បេក្ខជន ណាន វីសារ គឺជាបុគ្គលមួយរូបធ្លាប់ជាអ្នកជួយជ្រោមជ្រែងដល់បវរកញ្ញា ងិន ម៉ារ៉ាឌី ពេលចូលប្រកួត Miss Universe Cambodia២០២១ ។ ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកWe love Visa Nan បានរៀបរាប់ថា « ទាំងអស់គ្នាមានដឹងទេថា នៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021 ក៏មានការជួយជ្រោមជ្រែងពីបងប្រុស ណាន វិសារ – Nan Visa បេក្ខភាព Cambodia idol រដូវកាលទី៤ផងដែរ»។

ប្រភពបានបញ្ជាក់បន្ថែមដោយខ្លីទៀតថា ដោយគាត់(ណាន វិសារ) តែងតែនៅក្បែរបង ម៉ារ៉ាឌី ជានិច្ច និងជួយរៀបចំខ្លួនក្នុងអំឡុងពេលប្រកួតMUC 2021 ក៏ដូចជាថតរូប និងសកម្មភាពផ្សេងៗ ជូនបង ម៉ារ៉ាឌី ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ