Connect with us

KPT+

ទំនៀមទម្លាប់សាក់លើចង្កា និងបបូរមាត់ ដើម្បីទាក់ទាញភេទផ្ទុយ

បានផុស

នៅ

នៅនូវែលសេឡង់ការចាក់សាក់មិនត្រឹមតែត្រូវបានប្រើដើម្បីតុបតែងស្បែកប៉ុណ្ណោះទេ តែជនជាតិដើមភាគតិច ម៉ៅរី (Maori) ប្រើបច្ចេកទេសសាក់ឈ្មោះ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណមួយប្រភេទ ដែលមានលំនាំពណ៌ខ្មៅ និងពណ៌ខៀវនៅខាងស្តាំរូបថតសាមីខ្លួន ។ មិនតែប៉ុណ្ណោះប្រពៃណីរបស់ស្ត្រី ម៉ៅរី ពួកនាងតែងតែសាក់រូបខ្លួនឯងនៅលើចង្កា ក្នុងពេលឈានដល់វ័យជំទង់ ដើម្បីបង្ហាញពីស្ថានភាពគ្រួសារ និងភាពស្រស់ស្អាតរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះជនជាតិ ម៉ៅរី ការចាក់សាក់ត្រូវបានភ្ជាប់ទៅនឹងអារម្មណ៍នៃមោទកភាព និងកិត្យានុភាពក្នុងសង្គម ហើយការចាក់សាក់លើផ្ទៃមុខ ត្រូវជនជាតិនេះចាត់ទុកជារឿងអស្ចារ្យណាស់ ព្រោះវាបង្ហាញពីឋានៈសង្គមដ៏ខ្ពង់ខ្ពស់។

ជាធម្មតាផ្ទៃមុខស្ត្រីជនជាតិ ម៉ៅរី ត្រូវសាក់ត្រង់ចង្កា ឬភាសាដើមរបស់ពួកគេហៅថា “moko kauae” ។ ក្រៅពីចង្កា ស្ត្រីខ្លះក៏សាក់ត្រង់បបូរមាត់ផងដែរ។ ទំនៀមទម្លាប់ចាក់សាក់មួយនេះ មានដើមកំណើតតាំងពីសតវត្សរ៍ទី៥មកម្ល៉េះ ដែលវាចង់បង្ហាញពីតម្លៃរបស់ស្ត្រី ក៏ដូចជាបង្ហាញពីភាពស្រស់ស្អាតរបស់ពួកនាង ដើម្បីទាក់ទាញមនុស្សភេទផ្ទុយ។ មកទល់នឹងបច្ចុប្បន្ន ​ប្រសិនបើអ្នកទៅលេងប្រទេសនូវែលសេឡង់ អ្នកនឹងឃើញស្ត្រីជនជាតិ ម៉ៅរី ទាំងអស់សាក់ “moko kauae” គ្រប់គ្នាតែម្ដង។

យ៉ាងណាមិញ ក្រៅពីស្រ្តី បុរសនៃជនជាតិដើមភាគតិច ម៉ៅរី ក៏ចាក់សាក់លើដងខ្លួនផងដែរ។ ជាទូទៅបុរសៗសាក់នៅលើផ្ទៃមុខ កំប៉េះគូទ និងភ្លៅ។ ចំណែកស្ត្រីសាក់នៅលើបបូរមាត់ និងចង្កា។ ដោយឡែកផ្នែកផ្សេងទៀតនៃរាងកាយដែលគេសាក់ដែរនោះរួមមាន ថ្ងាស ភ្លៅ ក ខ្នង ពោះ និងកំភួនជើងជាដើម។

ប្រជាជន ម៉ៅរី ជឿថា នៅពេលណាមនុស្សមកពីកុលសម្ព័ន្ធផ្សេង បានឃើញរូបសាក់របស់ពួកគេ គេអាចអានរឿងរ៉ាវជាច្រើនរបស់ម្ចាស់ស្នាមសាក់បានយ៉ាងងាយ ហើយអាចប៉ាន់ស្មានថា ពួកគេមានភាពគ្រួសារបែបណាទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វិធីថែរក្សាសម្រស់ដ៏ចម្លែករបស់ស្រ្តីកុលសម្ព័ន្ធនៅ មីយ៉ាន់ម៉ា

ចុចអាន៖ ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា៣០ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម