Connect with us

កីឡា

សឿ​យ វិសាល ថា​លទ្ធផល​ស្មើ​ជាមួយ​ឥណ្ឌា ក៏​ជា​លទ្ធផល​គួរឱ្យ​រីករាយ​សម្រាប់​កម្ពុជា​

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ឥណ្ឌា នា​យប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២ ស្អែក​នេះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023) ខណៈ​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ កីឡាករ សឿ​យ វិសាល បាន​អះអាងថា​ស្មើ​ជាមួយ​ឥណ្ឌា គឺជា​រឿង​ដ៏​ល្អ​សម្រាប់​កម្ពុជា​។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មុន​ការប្រកួត​មកដល់ សឿ​យ វិសាល បាន​និយាយ​ដូច្នេះ​ថា «​យើង​នឹង​លេង​ការប្រកួត​ដំបូង​ជា​មួយនឹង​ឥណ្ឌា​នៅ​ថ្ងៃស្អែក ហើយ​យើង​ខាន​លេង​ជាមួយ​ពួកគេ​យូរ​មកហើយ​។ ពួកគេ​នឹង​លេង​ដោយមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​កលល្បិច​របស់​គ្រូបង្វឹក​របស់​គេ​។ យើង​នឹង​ដើរ​តាមរបៀប​របស់​យើង​ដូចគ្នា ដើម្បី​ឈ្នះ​ការប្រកួត​សម្រាប់​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សឿ​យ វិសាល ប្រាកដជា​នឹង​ត្រូវ​បានស្នើ​ឱ្យ​ពង្រឹង​ការការពារ​ទល់នឹង​ឥណ្ឌា​។ ហើយ​រូបគេ​ជឿជាក់ លើ​ទម្រង់​របស់​គ្រូបង្វឹក​ក្នុង​ការ​ជួយ​ក្រុម​ឱ្យ​ឆ្លងកាត់​ការប្រកួតប្រជែង​ដ៏​លំបាក​ទល់នឹង​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​។

«​ឥណ្ឌា​គឺជា​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់ជាង ហើយ​មាន​កីឡាករ​ដែលមាន​បទពិសោធន៍​ពិតប្រាកដ​។ លើក​នេះ​យើង​មិន​អាច​និយាយ​ថា​ យើង​លេង​ការពារ និង​វាយលុក ឬ​ផ្ទុយគ្នា​ទេ​។ យើង​នឹង​លេង​ដោយមាន​ទំនុក​ចិត្ត ១០០​ភាគរយ ហើយនឹង​ធ្វើតាម​កលល្បិច​របស់​គ្រូ​បង្វឹក ហើយ​អ្នក​រាល់គ្នា​នឹង​ឃើញ​នៅ​ថ្ងៃស្អែក​អំពី​របៀប​ដែល​យើង​នឹង​លេង​។ យើង​នឹង​រីករាយ​នឹង​ការប្រកួត សូម្បីតែ​លទ្ធផល​ស្មើ ក៏​នឹង​ក្លាយ​ជា​លទ្ធផល​ដ៏​គួរឱ្យ​រីករាយ​សម្រាប់​យើង​ផងដែរ​»​។

សូម​បញ្ជាក់ថា ការប្រកួត​រវាង កម្ពុជា នឹង​ប៉ះ​ម្ចាស់ផ្ទះ ឥណ្ឌា នា​វេលា​ម៉ោង ១០:០០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា ថ្ងៃទី​០៨ ខែមិថុនា ស្អែក​នេះ និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង BTV News ផងដែរ​៕

​អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នាង គន្ធា
ជីវិតកម្សាន្ដ៣ នាទីutes មុន

៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់

ព័ត៌មានជាតិ១៤ នាទីutes មុន

Seo Kang Joon ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​​ ក្រោយវិលពីកាតព្វកិច្ចយោធាវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូរ៉េ​ខាង​ជើង សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មអះអាងជាថ្មី ចូលរួមសហគមន៍កសិកម្មទំនើប ជួយកាត់បន្ថយថ្លៃដើមផលិត និងធានាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម