ព័ត៌មានជាតិ
ប្រេសិតពិសេសប្រធានអាស៊ាន ប្រាប់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពីការខិតខំនានារបស់កម្ពុជា ដើម្បីមីយ៉ាន់ម៉ា
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានប្រាប់លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលទើបតែងតាំងថ្មី អំពីកិច្ចខិតខំរបស់កម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនានានៅមីយ៉ាន់ម៉ា។ ក្នុងនោះ មានបទឈប់បាញ់ជាដើម និងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្មីៗនេះ។

នៅក្នុងកិច្ចសន្ទនានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ ២០២២ ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះ បានត្រួសត្រាយផ្លូវសម្រាប់ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួន ៣ សម្រាប់ការអនុវត្តការព្រមព្រៀងជា ឯកច្ឆន្ទ៥ ចំណុច៖ ១, ការបញ្ឈប់អំពើហិង្សា ២, ការធានាការផ្តល់ជំនួយមនុស្សធម៌ ទាន់ពេលវេលាដោយគ្មានការរើសអើង និង៣, ការកសាងបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីលទ្ធផលសំខាន់ៗចំនួន ៣ ដែលសម្រេចបានពីកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ រួមមាន: ១, ក្របខ័ណ្ឌនៃការរៀបចំ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ាន ២, ការដោះស្រាយបញ្ហាប្រឈមនានា សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និង ៣, ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិ ការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនផងដែរអំពីការរៀបចំ សម្រាប់ដំណើរទស្សនកិច្ចលើកទីពីររបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចសន្ទនានោះដែរ លោកស្រី Penny Wong បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន អំពីបញ្ហានៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហាមួយចំនួនទៀត ដែលជាការចង់ដឹងរបស់លោកស្រី ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលទើបត្រូវបានតែងតាំងថ្មី៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ