ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែនជាង ១០០០ នាក់ដែលចុះចាញ់នៅទីក្រុង Mariupol ត្រូវបញ្ជូនទៅ រុស្ស៊ី (មានវីដេអូ)
ដោយដកស្រង់ប្រភពអនុវត្តច្បាប់របស់រុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍កាលពីថ្ងៃអង្គារទី០៧ខែមិថុនាថា ទាហានអ៊ុយក្រែនជាង ១០០០ នាក់ដែលចុះចាញ់នៅទីក្រុង Mariupol ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការស៊ើបអង្កេត។
ប្រសិនបើរឿងនេះត្រូវបានបញ្ជាក់មែននោះ ព័ត៌មាននេះ អាចបំផ្លាញដល់កិច្ចចរចាសន្តិភាពដែលមានបញ្ហារួចទៅហើយរវាងភាគីទាំងពីរ។
រដ្ឋាភិបាលទីក្រុងកៀវ កំពុងព្យាយាមធ្វើការដោះដូរទាហានរុស្ស៊ី ជាមួយអ្នកការពាររោងចក្រ Azovstal ប្រហែល២០០០នាក់ ប៉ុន្តែសមាជិកសភារុស្ស៊ី បានទាមទារឲ្យមានការកាត់ទោសទាហានមួយចំនួន។
តាមប្រភពដែលសារព័ត៌មាន Tass ដកស្រង់, ទាហានអ៊ុយក្រែនជាង ១០០០ នាក់មកពីរោងចក្រ Azovstal ត្រូវបានគេនាំទៅប្រទេសរុស្ស៊ី។ ស្ថាប័នអនុវត្តច្បាប់ កំពុងធ្វើការជាមួយពួកគេយ៉ាងជិតស្និទ្ធ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលអាចនឹងកើតឡើងបន្ទាប់នោះទេ។ ប្រភពក៏បានប្រាប់សារព័ត៌មាន Tass ដែរថា ពេលក្រោយ អ្នកទោសអ៊ុយក្រែនច្រើននាក់ទៀត នឹងត្រូវបញ្ជូនទៅរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប៉ូឡូញ ចុះកិច្ចសន្យា លក់អាវុធឲ្យអ៊ុយក្រែន ទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៣០ឆ្នាំ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤