Connect with us

ព័ត៌មានជាតិ

អូត្រែល​ធ្លាប់តែឆ្លងទូក ​ឥឡូវ​ស្ពានថ្មលេចឡើង​ត្រដែត​ បញ្ចប់​អាជីពរត់ទូកដ​ ពលរដ្ឋមានសុវត្ថិភាព

បានផុស

នៅ

ដៃព្រែកដងទន្លេមេគង្គអូត្រែល​ដែលជួបហានិភ័យខ្ពស់​សម្រាប់សិស្សានុសិស្ស​រួមនិងប្រជាពលរដ្ឋ​ឆ្លងកាត់នៅរដូវទឹកឡើង​តាមទូកដ នៅក្នុងភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ត្រូវបានអាជ្ញាធរខេត្ត ស្ថាបនាស្ពានបេតុង​ថ្មីជំនួសវិញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកហាំ ម៉ុល អ្នកបច្ចេកទេសសាងសង់ស្ពានបានបញ្ជាក់ថា៖ ក្រុមការងារកំពុងពន្លឿន​ការស្ថាបនាស្ពាននេះ​ឱ្យហើយនៅចុងខែមិថុនាខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកបានងាយស្រួល​ពីភូមិឃុំ​មួយទៅភូមិឃុំមួយទៀតដោយមិនចាច់ឆ្លងទូកដូចពីមុននោះទេ។

​លោកបន្តថា៖ គិតមកដល់ថ្ងៃ ៨ មិថុនានេះក្រុមបច្ចេកទេសសម្រចការស្ថាបនាបាន៩៥%ហើយ ចំណែកការ​ងារ​នៅ​សេសសល់ ដូចជាបង្កាន់ដៃស្ពាន-ការចាក់សាប់ជម្រាលក្បាលស្ពានទាំងសងខាង-និងការរៀប​ចំរចនា​បទ​ផ្សេងៗ ដើម្បីតុបតែងលំអរ និងធ្វើឱ្យហើយនៅចុងខែមិថុនានេះតែម្តង។

​លោកសេកសំអុលប្រជាពលរដ្ឋនៅភូមិអូរត្រែលឃុំថាឡាបរិវ៉ាត់ ​បានទទួលស្គាល់ថា៖ នៅពេលមាន​ស្ពានឆ្លង​កាត់ ប្រជាពលរដ្ឋយើងងាយស្រួលក្នុងការដឹកកសិផលចេញចួល កូនចៅទៅសាលារៀន បានទាន់ពេលវេលា​នឹងមិនភ័យព្រួយពីការឆ្លងទូកដរជួបហានិភ័យទៀតនោះទេ។

​លោកបន្តថា៖​នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ​ជាពិសេសថ្នាក់ដឹកនាំខេត្ត ស្រុក ​បានគិតគូរ​ដោះស្រាយ​ភាពលំបាកជូនប្រជាពលរដ្ឋទោះបីយូរកន្លងមកមិនបានធ្វើ  តែឥឡូវនេះទទួល​បានសមិទ្ធផល​ថ្មីស្រួលធ្វើចរាចរណ៍ទៅមក ​បើគេធ្វើឯកជនគេយកលុយពេលចុះឡើងឥឡូវនេះយើងអត់ពិបាកទេវាស្រួលសប្បាយចិត្តពីមុនមកពិបាកណាស់កូនចៅទៅរៀនខកខានពេលទឹកជនមួយថ្ងៃ២ថ្ងៃសិស្សអត់បានទៅរៀនឥឡូវស្រួលហើយបានអំណោយរាជរដ្ឋាភិបាលបានជួយប្រជាពលរដ្ឋយើងខ្ញុំទាំងអស់គ្នា។

​សូមបញ្ជាក់ថា៖ ស្ពានបេតុងថ្នីនេះមានប្រវែង៩០ម៉ែត្រ ទទឹង៨ម៉ែត្រ ​តភ្ជាប់គ្នាផ្លូវគ្រួសក្រហមទៅឃុំចំនូន៣​ មានឃុំអូររៃ -ឃុំកាំងចាមទៅឃុំសៀមបូករហូតដល់ព្រំប្រទល់ទឹកដីខេត្តក្រចេះ​ នឹងមួយផ្នែកទៀត​តភ្ជាប់ទៅ​ឃុំថា​ឡាបរិវ៉ាត់ មកទីរួមស្រុកតាមផ្លូវបេតុងក្នុងចំងាយផ្លួវប្រវែងជាង៥គីឡូម៉ែត្រទើបសាងសង់ថ្មី ដែលបានផ្តល់​ផលប្រយោជន៍សំខាន់សម្រាប់ប្រជាពលរដ្ឋដឹកផលកសិកម្មនិងទំនិញផ្សេងៗយកទៅដោះដូរនៅទីផ្សាររួមខេត្តស្ទឹងត្រែងជាលក្ខណៈសេដ្ឋកិច្ចគ្រូសារផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ក្រុមប្រដាប់អាវុធសម្លាប់កសិករយ៉ាងហោចណាស់ ៤០នាក់នៅក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម