Connect with us

ព័ត៌មានអន្ដរជាតិ

យប់នេះមានបាតុភូតមហាកម្រមួយដែលមិនធ្លាប់កើតឡើងសោះរយ:ពេលជិត ៤០០ ឆ្នាំ

បានផុស

នៅ

នៅរាត្រីថ្ងៃចន្ទ ទី២១ ខែធ្នូនេះ (នៅអាមេរិក) និងល្ងាចថ្ងៃអង្គារ ទី២២ ខែធ្នូ (នៅកម្ពុជា) ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងរំកិលខិតជិតគ្នាបំផុត បន្ទាប់ពីអាក់ខានចាប់តាំងពីឆ្នាំ ១៦២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿយៗវាត្រូវបានគេហៅថាជាបាតុភូត “Great Conjunction” ឬ “បាតុភូតស្ទើរត្រួតស៊ីគ្នា” រវាងភពព្រហស្បតិ៍ និងភពសៅរ៍ ហើយក៏ជាបាតុភូតមហាកម្រផងដែរ ។

បន្ទាប់មកយើងនឹងឃើញពន្លឺផ្កាយពីរដោយមួយធំ និងមួយទៀតរាងតូច (ធំគឺភពព្រហស្បតិ៍ និងតូចគឺភពសៅរ៍) នៅកៀកគ្នាខ្លាំងនៅលើមេឃ ។

ក្នុងចន្លោះថ្ងៃទាំងពីរនេះ (ថ្ងៃចន្ទ និងថ្ងៃអង្គារ) គឺថ្ងៃណាក៏យើងអាចទស្សនាបាតុភូត Great Conjunction បានដូចគ្នា ។

ទន្ទឹមនោះបាតុភូតនេះពិតជាមហាកម្រមួយដែលមិនធ្លាប់កើតឡើងសោះរយ:ពេលជិត ៤០០ ឆ្នាំ ព្រោះបើយើងខកខានពេលនេះគឺយើងមិនមានថ្ងៃអាចទស្សនាវាម្តងទៀតបានឡើយ ហើយអ្នកជំនាន់ក្រោយនៅលើផែនដីនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២៤០០ ទើបវាអាចកើតឡើងម្តងទៀត .

ស្របពេលជាមួយគ្នានេះយើងអាចទស្សនាបាតុភូត Great Conjunction បាននៅម៉ោង ៥ និង ៣០នាទីល្ងាច ដល់ម៉ោង ៧ និង ៣០នាទីយប់ នៅទិសនិរតី ហើយអាចទស្សនាវាបាន អំឡុងមេឃស្រឡះ គ្មានពពក ឬអ័ព្ទក្រាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ KATC

ចុចអាន ៖ អង់គ្លេសរកឃើញសញ្ញាណជំងឺកូវីដប្រភេទថ្មីដែលអាចចម្លងកាន់តែលឿន

ចុចអាន ៖ គ្រូពេទ្យអាមេរិកដួលសន្លប់ឈឹងក្រោយចាក់វ៉ាក់សាំងកូវីដ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម