ព័ត៌មានជាតិ
មនុស្ស៥នាក់រងរបួស បណ្តាលមកពីរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿង បើកមកក្រឡាប់កៀររ៉ឺម៉កម៉ូតូធ្លាក់ផ្លូវ
សង្ស័យតៃកុងងងុយដេកបើករថយន្តសណ្តោងរ៉ឺម៉កដឹកកង់រថយន្ត១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅចូលក្រុងមកក្រឡាប់កៀររ៉ឺម៉កម៉ូតូ១គ្រឿងបណ្តាលឲ្យធ្លាក់ផ្លូវរងរបួសមនុស្សចំនួន៥នាក់ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមនុស្សរងបួសចំនួន៥នាក់នេះ រវាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8190 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរដោយឈ្មោះ ចក់ សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡឹង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) លុះមកដល់កន្លែងកើតហេតុបានក្រឡាប់កៀររ៉ឺម៉កម៉ូតូ មួយគ្រឿងម៉ាក C100 ពណ៌ក្រហម ស្លាកលេខ គ្មានធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ទិ ទុំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) រួមដំណើរមានគ្នា៦នាក់ ទី១ឈ្មោះ វ៉ិត ថារិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសស្រាល) ទី២ឈ្មោះ អ៊ី ភារម្យ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ទី៣ឈ្មោះ ណាង ផានិត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ទី៤ឈ្មោះ ភារៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស) ទី៥ឈ្មោះ ហេង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស) និងទី៦ឈ្មោះ លិ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស)។
ក្នុងករណីនេះ បណ្តាលឲ្យរថយន្តខូចខាតធ្ងន់០១គ្រឿង រ៉ឺម៉កខូចខាតធ្ងន់០១គ្រឿង មនុស្សរងរបួសចំនួន៥នាក់ ក្នុងករណីនេះផងដែរ ផ្នែកជំនាញកំពុងបន្តនីតិវិធី៕
អត្ថបទ៖ ឧត្តរ៉ា
សូមចុចអាន៖ ដឹងច្បាស់ហើយ អំពីមូលហេតុ ដែលកើតមានអំពើឃាតកម្មបាញ់សម្លាប់ នៅខណ្ឌកំបូល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ