Connect with us

ព័ត៌មានជាតិ

ចំណាយត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ អាចផ្ទេរប្រាក់នៅក្រៅប្រទេសទូទាំងពិភពលោក

បានផុស

នៅ

ចាប់ពីថ្ងៃនេះតទៅ អតិថិជនគ្រាន់តែចំណាយប្រាក់ត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការតាមម៉ាន់នីក្រាម លើអេស៊ីលីដាម៉ូបាល អាចផ្ទេរប្រាក់នៅក្រៅប្រទេសទូទាំងពិភពលោកបាន​យ៉ាង​ងាយស្រួល​ និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ហើយ​ទឹកប្រាក់​នឹង​ទៅដល់​អ្នកទទួល​ភ្លាមៗ​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្តល់ជូន​តម្លៃ​ពិសេស​នេះ ​នឹង​អនុវត្ត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២២​។

​លើសពីនេះ ​លោកអ្នក​ក៏​អាច​ទទួល​ប្រាក់​ផ្ទេរ​ពី​ក្រៅប្រទេស​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​ តាមរយៈ​ម៉ាន់​នី​ក្រាម​ដោយ​មិន​គិតថ្លៃ​សេវា​បន្ថែម​។ ថ្លៃ​សេវា​ផ្ទេរប្រាក់​ខាងលើ អាច​ប្រែប្រួល​តាម​អត្រា​ប្តូរប្រាក់ និង​សម្រាប់​ការផ្ទេរ​ទៅ ១០​ ប្រទេស​ប៉ុណ្ណោះ មានដូចជា ចិន​, ហ្វីលីពីន​, វៀតណាម​, ម៉ាឡេស៊ី​, សហរដ្ឋអាមេរិក​, ថៃ​, ឥណ្ឌូនេស៊ី​, ឡាវ​, មី​យ៉ាន់​ម៉ា​, និង​ឥណ្ឌា​។ ស្ថាប័ន​ម៉ាន់​នី​ក្រាម ក៏​ទទួលបាន​ចំណូល​ពី​ការ​ប្តូរប្រាក់​នេះ​ផងដែរ​។

​ការផ្ទេរ​ប្រាក់​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ម៉ាន់​នី​ក្រាម​ (Money Gram )​ នៅលើ​អេស៊ីលីដា​ម៉ូ​បាល នៅក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក ដើម្បី​ទូទាត់​ថ្លៃទំនិញ​នាំចូល សាលារៀន ឬ​ផ្ញើជូន​ក្រុមគ្រួសារ ទូទាំង​ពិភពលោក បាន​ភ្លាមៗ​គ្រប់ពេលវេលា​តាម​ធនាគារ​អន្តរការី ដែលមាន​ស្លាក​សញ្ញា​ម៉ាន់​នី​ក្រាម ទូទាំង​ពិភពលោក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម