Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោក៖ កម្ពុជា នៅរក្សាបាន​កំណើនសេដ្ឋកិច្ច ៤.៥% ឆ្នាំនេះ ​និង ៥.៨% នៅឆ្នាំ ២០២៣

បានផុស

នៅ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំណើន៤.៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ចុងក្រោយមួយ ក្រោមចំណងជើងថា «GLOBAL ECONOMIN PROSPECTS» បាននិយាយអំពីហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច បានកើនឡើងស្របពេល នៃការធ្លាក់ចុះគំហុកនៃល្បឿនកំណើនសេដ្ឋកិច្ចផងដែរ។

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានថ្លែងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឲ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។

លោក ម៉ាល់ប៉ាល់ បានបន្ដទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្ម​ឲ្យសកម្មថែមទៀត ហើយច្រៀងវាងឲ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរ ក្នុងគោលនយោបាយ​ផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏កិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឲ្យបាននូវការបែង​ចែកធនធានមិនចំគោលដៅ និងវិសមភាព។

លទ្ធផលនៃការខូចខាតសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ និងសង្គ្រាមចំណូលសម្រាប់មនុស្សម្នាក់ នៅក្នុង​បណ្ដាប្រទេសកំពុង អភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២២ នឹងមានកម្រិត៥ភាគរយ ទាបជាងកម្រិតដែល​ធ្លាប់មានកាល​ពីមុនសម័យផ្ទុះកូវីដ១៩ ។

លោកដេវីដ ម៉ាល់ប៉ាស់ បានលើកឡើងថា អ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឱ្យសកម្មថែមទៀត ហើយចៀសវាងឱ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្តូរក្នុងគោលនយោបាយ ផ្នែកសារពើពន្ធរូបិយវត្ថុ អាកាសធាតុ និងបំណូល ក៏ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឱ្យបាននូវការបែងចែកធនធាន មិនចំគោលដៅនិងវិសមភាព ។

សូមរំលឹកថា ការព្យាករណ៍របស់ធនាគារពិភពលោកនាពេលនេះ នៅដូចអ្វីដែលបានព្យាករណ៍កាលពីដើមខែមករា ឆ្នាំ ២០២២កន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម