នយោបាយ
លោក សុខ ឥសាន ៖ គណបក្សប្រជាជនកម្ពុជា បានមេឃុំ-ចៅសង្កាត់ ១៦៤៨, បក្សភ្លើងទៀនបានមេឃុំ ៤
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងនៅរសៀលថ្ងៃនេះថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ១៦៤៨។ ចំណែកគណបក្សភ្លើងទៀន ទទួលបានមេឃុំ ៤ប៉ុណ្ណោះ ក្នុងចំណោមឃុំ-សង្កាត់ ទូទាំងប្រទេសចំនួន ១៦៥២។

បើតាមលោក សុខ ឥសាន គណបក្សប្រជាជនកម្ពុជា ឈ្នះបានមេឃុំ-ចៅសង្កាត់ចំនួន ១៦៤៨ ស្មើនឹង ៩៩,៧៦ភាគរយ ហើយគណបក្សភ្លើងទៀន ឈ្នះបានកៅអីមេឃុំ ៤ ស្មើ០,២៤ ភាគរយ។ លោកថា ក្រោយពេលដោះស្រាយបណ្តឹងតវ៉ាចប់សព្វគ្រប់តាមនីតិវិធី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ហើយនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស តែងតែមតិខុសគ្នា។ ចំណែកការតវ៉ាលទ្ធផលបោះឆ្នោតជាសិទ្ធិរបស់អ្នកតវ៉ា តែត្រូវស្របតាមច្បាប់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ បានប្រព្រឹត្តិទៅកាលពីនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ហើយក្រោយពីបញ្ចប់ការបោះឆ្នោត ក៏ដូចជាការរាប់សន្លឹក ឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ បានវាយតម្លៃថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ រីឯតំណាងគណបក្ស ដែលចូលរួមនៅក្នុងការបោះឆ្នោតនេះភាគច្រើន ក៏បានធ្វើសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផល នៃការបោះឆ្នោតនេះផងដែរ។
ដោយឡែកគណបក្សភ្លើងទៀន បើទោះបីជាបានលើកឡើងពីភាពមិនប្រក្រតីមួយចំនួន ជុំវិញការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ តែគណបក្សនេះ មិនបានបដិសេធអាសនៈ ដែលទទួលបាននោះទេ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ