ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ បង្ហាញចំនួនទាហានរុស្ស៊ី ស្លាប់នៅអ៊ុយក្រែន (មានវីដេអូ)
ប្រទេសរុស្ស៊ី បានបាត់បង់វរសេនីយ៍ឯកទី៥០ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈចំនួនទាហានរបស់ខ្លួនដែលស្លាប់ បានកើនលើស ៣១ ០០០នាក់ហើយ។ នេះបើតាមការអះអាងពីអ្នកជំនាញចក្រភពអង់គ្លេស។
ការស្លាប់មន្ត្រីជាន់ខ្ពស់ចុងក្រោយ គឺមេបញ្ជាការកងកាំភ្លើងធំ លោកវរសេនីយ៍ឯក Vladimir Nigmatullin ដែលជាបុរសកូន៣ មកពីទីក្រុង Yekaterinburg។
លោក Nigmatullin អាយុ៤៦ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ ប៉ុន្តែ កងកម្លាំងរុស្ស៊ី ទើបតែលាតត្រដាងអំពីការបាត់បង់គាត់នៅថ្ងៃនេះប៉ុណ្ណោះ។
ការស្លាប់របស់គាត់ ក៏ត្រូវបានបញ្ជាក់ដោយក្រុមគ្រួសាររបស់គាត់ផ្ទាល់ផងដែរ ប៉ុន្តែមិនមានព័ត៌មានផ្លូវការទេថាតើ គាត់ស្លាប់ដោយរបៀបណា។
ប្រទេសរុស្ស៊ី បានបាត់បង់វរសេនីយ៍ឯក ស្ទើរតែម្នាក់រៀងរាល់ពីរថ្ងៃម្តង ក្នុងជម្លោះបង្ហូរឈាមនៅអ៊ុយក្រែន ដែលបង្កឡើងដោយលោក វ្ល៉ាឌីមៀរ ពូទីន។
ប្រទេសរុស្ស៊ី បានលាក់បាំងការស្លាប់យោធា ទុកជាអាថ៌កំបាំងរបស់រដ្ឋ សូម្បីតែក្នុងគ្រាសន្តិភាពក៏ដោយ ប៉ុន្តែអ្នកជំនាញប៉ាន់ប្រមាណថា ចំនួនទាហានដែលស្លាប់ក្នុងប្រតិបត្តិការនៅអ៊ុយក្រែន បានកើនលើស ៣១ ០០០ នាក់រួចទៅហើយ។
រុស្ស៊ី មិនបានធ្វើបច្ចុប្បន្នភាពចំនួនទាហានស្លាប់ផ្លូវការ នៅក្នុងប្រទេសអ៊ុយក្រែនទេ ចាប់តាំងពីថ្ងៃទី ២៥ ខែមីនាមក ដោយនៅពេលនោះ ខ្លួនបង្ហាញថា ទាហានរុស្ស៊ីចំនួន ១៣៥១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់ខ្លួន នៅថ្ងៃទី២៤ខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sun
ចុចអាន៖ ប៉ូឡូញ ចុះកិច្ចសន្យា លក់អាវុធឲ្យអ៊ុយក្រែន ទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៣០ឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព