ព័ត៌មានជាតិ
កុដិ១ខ្នងនៅស្រុកពួក ត្រូវបានភ្លើងឆាបឆេះអស់គ្មានសល់ !
នៅម៉ោង១៦និង០០នាទីល្ងាច កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានករណីភ្លើងឆាបឆេះកុដិលោក នៅវត្តតាហង្សរង្សីសរារាម ដែលស្តិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលមានទំហំបណ្តោយ២១ម ទទឹង៧និង៥០ម សង់ពីថ្មក្រោមឈើលើប្រក់ស័ង្កសីកម្ពស់៣ម បណ្តាលឲ្យឆាបឆេះអស់ទាំងស្រុង។

បើតាមសមត្ថកិច្ចឲ្យដឹងថា សម្ភារៈដែលខូចខាតមានដូចជា ស្បង់ចីពរ១៣ឈុត សៀវភៅធម៌សរុប៧ក្បាល គិតជាតម្លៃជាង២០០០០០រៀល និងរបបប្រើប្រាស់មួយចំនួនធំផ្សេងទៀត។ មូលហេតុ តាមការសណ្ឋានរបស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានឲ្យថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង(ខ្សែភ្លើងតូច) ហើយក្នុងនោះក៏មានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ ប្រជាការពារនិងកងកម្លាំងប៉ូលិសរបស់យើង។ លោកអធិការបានបន្តទៀតថា ក្នុងនោះកម្លាំងសមត្ថកិច្ចយើងប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន១គ្រឿងបាញ់ ទឹកអស់ចំនួន២ទ្បានផងដែរ តែគួរឲ្យសោកស្ដាយដោយសារភ្លើងបានឆាបឆេះលឿនពេក ទើបជួយពុំទាន់នោះឡើយ។



អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ