ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យទំនាក់ទំនងជិតស្និទ្ធរវាងកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ស៊ូហ្សាណា
ភ្នំពេញ ៖ ថ្មីៗនេះមានការចែករំលែកនូវរូបភាពនិងវីដេអូបង្ហាញពីភាពស្និទ្ធស្នាលខុសធម្មតារវាងតារា ចម្រៀងប្រុសស្រីវ័យក្មេងមួយគូដែលគេស្គាល់ថា ភាគីខាងប្រុសជាកូនបង្កើតកំពូលតារាចម្រៀងព្រាប សុវត្ថិគឺ សុវត្ថិ មុនីនាគ និងតារាស្រី រ៉េត ស៊ូហ្សាណា បង្កការចាប់អារម្មណ៍ខ្លាំងទៅលើអ្នកទាំងពីរ។
តាមរយៈសកម្មភាពនិងភាពស្និទ្ធស្នាលនេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំយល់ថាលោក សុវត្ថិ មុនីនាគ និងតារាស្រី រ៉េត ស៊ូហ្សាណា អាចមានទំនាក់ទំនងអ្វីពិសេសលើសពីមិត្តភាពធម្មតាព្រោះគេសង្កេតឃើញថា ក្នុងអំឡុងពេលរួមការងារជាមួយគ្នានិងដើរកម្សាន្ត គឺអ្នកទាំងពីរហាក់ស្និទ្ធស្នាលហើយបារម្ភពីគ្នាខ្លាំងផងដែរ។
ស្របពេលជាមួយគ្នានេះ ក៏មានការចែករំលែកវីដេអូថ្មីទៀត ជុំវិញភាពស្និទ្ធស្នាលរបស់លោក សុវត្ថិ មុនីនាគ និងកញ្ញា រ៉េត ស៊ូហ្សាណា គ្រាដែលអ្នកទាំងពីរបានបណ្ដើរគ្នាយ៉ាងត្រសងទៅលេងកម្សាន្តនៅសួនសត្វភ្នំតាម៉ៅនិងថតរូបភាពជាមួយយ៉ាងផ្អែមល្ហែមមិនខ្វល់ពីអ្នកគាំទ្រឡើយ។ រូបភាពនេះបានធ្វើ ឲ្យទស្សនិកជនកាន់តែរំភើបជំនួសអំពីទំនាក់ទំនងរបស់តារាប្រុស-ស្រីវ័យក្មេងមួយគូនេះ។
ពាក់ព័ន្ធនឹងរឿងរ៉ាវសង្ស័យខាងលើ រហូតមកដល់ពេលនេះមិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ពីទំនាក់ទំនងរបស់តារាវ័យក្មេងលោក សុវត្ថិ មុនីនាគ និងកញ្ញា រ៉េត ស៊ូហ្សាណា នៅឡើយទេ។ ខណៈកម្ពុជាថ្មីក៏មិនទាន់អាចទាក់ទងដើម្បីសូមការបកស្រាយបាននៅឡើយដែរ៕
ដោយ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់