ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជន ផ្តល់ផលិត ផលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មករដ្ឋបាលរាជធានីចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ
ផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃនឹងសាប៊ូបោកខោអាវ សរុបចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ(មួយម៉ឺនប្រាំមួយពាន់ដុល្លារ) ត្រូវបានក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបែង ចែកជូនដល់មន្ត្រីជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលជំងឺនេះនៅតែបន្តការរីករាលដាលនៅក្នុងរាជធានីភ្នំពេញនៅឡើយ។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត នៅសាលារាជធានីភ្នំពេញ ។
តំណាងក្រុមហ៊ុន យូនីលីវើ(ខេមបូឌា)លីមីតធីត បានបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះជាប្រភេទផលិតផលសម្រាប់សម្លាប់មេរោគមាន ជែលលាងដៃនឹងសាប៊ូបោកខោអាវ ដែលមានចំនួន៨២០កេស ស្មើនឹងចំនួនទឹកប្រាក់១៦០០ដុល្លារ ។ ចំពោះគោលបំណងដែលក្រុមហ៊ុនផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានចែកជូនដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ ពិសេសចែកចាយនៅក្នុងទីតាំងចត្តាឡឺស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវី-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅក្នុងឱកាសនោះ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន unilever cambodia limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជែលលាងដៃនឹងសាប៊ូបោកខោអាវមួយចំនួននេះ។ លោកសន្យាថា នឹងយកផលិតផលទាំងអស់នេះទៅបែងចែកទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន។
មន្ថែមពីលើនេះទៀត លោក ឃួង ស្រេងក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសអង់គ្លេស ដែលបានអនុគ្រោះពន្ធEBAដល់កម្ពុជានាពេលថ្មីៗនេះ។
លោកបន្តទៀតថា ជំងឺកូវី-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែងពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់បងប្អូនប្រជាពលរដ្ឋឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជធានីភ្នំពេញយើងអាចគ្រប់គ្រងបាន ហើយសម្ដេចក៏បានបញ្ជាក់ហើយថា សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជានឹងអាចគ្រប់គ្រងបាន ត្រឹមថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក