ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ការធ្វើទំនើបកម្ម ការចាត់ចែងមូលដ្ឋានទ័ពរាម ជាសមត្ថកិច្ចរបស់កម្ពុជា
ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយពីពិធីសម្ពោធនោះថា ការចោទប្រកាន់រឿងដែនសមុទ្ររាមនេះគឺជារឿងដ៏ដែលៗគ្មានអ្វីចម្លែកនោះទេ ហើយការផ្សាយរបស់បណ្ដាញព័ត៌មានបរទេសទាំងនោះ វាហាក់ដូចជាការជប់រឿងឡើងតែម្ដង ពីព្រោះវាអត់មានរឿងអ្វីទាល់តែសោះ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ការចាត់ចែង ការរៀបចំ ការប្រើប្រាស់ ការអភិវឌ្ឍនានា គឺជាសមត្ថកិច្ច ជាដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកថា ការធ្វើទំនើបកម្មនេះ គឺជាជំនួយអភិវឌ្ឍរបស់ចិន ក្នុងការអភិវឌ្ឍដែនសមុទ្ររាមនេះ ដើម្បីធ្វើឱ្យកងយោពលខេមរភូមិនមានសមត្ថភាព និងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ការពារដែនដីរបស់ខ្លួន ដូច្នេះគ្មានអ្វីចម្លែកទេ ហើយការអភិវឌ្ឍនេះទៀតសោត គឺជាការចាំបាច់ណាស់។ យើងកំពុងមានការខ្វះខាត ដូច្នេះយើងចាំបាច់ត្រូវតែធ្វើការអភិវឌ្ឍ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ការធ្វើទំនើបកម្មលើមូលដ្ឋានទ័ពរាម គឺជាការចាំបាច់បំផុត ហើយបន្ទាប់ពីមានការផ្ដល់ជំនួយពីរដ្ឋាភិបាលចិននេះ សម្ដេចមានក្តីសប្បាយរីករាយជាខ្លាំង។ សម្តេចពិជ័យសេនាបញ្ជាក់ទៀតថា ការអភិវឌ្ឍបែបនេះ ពិតណាស់ថា វានឹងធ្វើឲ្យប្រទេសមួយចំនួនគេមិនសប្បាយចិត្ត ហើយករណីនេះមានពីរឿង គឺទី១, កម្ពុជាមានការអភិវឌ្ឍ ក៏ធ្វើឲ្យគេមិនសប្បាយចិត្តដែរ ទី២, ការធ្វើទំនើបកម្មនឹងធ្វើឲ្យគេមានការថមថយឥទ្ធិពល ដែលគេចង់ដាក់ការត្រួតត្រាណាមួយមកលើកម្ពុជា ដូច្នេះគេនៅតែបង្ករឿង បង្កហេតុមិនឈប់ឈរ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានទាក់ទងទៅនឹងការដាក់ទណ្ឌកម្ម ពីរដ្ឋាភិបាលអាមេរិក ផ្ដើមចេញពីការអភិវឌ្ឍដែនសមុទ្ររាមនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការដាក់ទណ្ឌកម្មណាមួយ យើងមិនអាចឃាត់គេបានទេ ស្រេចតែគេ។ គេចង់ដាក់លើអ្នកណា ដែលមិនបម្រើផលប្រយោជន៍ឲ្យគេ ហើយមិនថា តែកម្ពុជា ឬមន្ត្រីជាន់ខ្ពស់កម្ពុជាទេ។ ពាសពេញពិភពលោក គឺគេតែងតែដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ហើយនេះ គឺជាអាវុធរបស់គេ ដែលគេតែងតែធ្វើជាបន្តបន្ទាប់ ដូច្នេះសម្តេចមិនមានកង្វល់អ្វីទេ បើយើងទៅហាមគេ ក៏ប្រហែលជាមិនបានដែរ…។
សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថា កម្ពុជាក៏បានប្រឆាំងចំពោះការដាក់ទណ្ឌកម្មនេះដែរ ពីព្រោះការដាក់ទណ្ឌកម្មនេះ គ្មាននាំមកនូវការរីកចម្រើនទេ ទាំងអ្នកដាក់ទណ្ឌកម្ម ទាំងអ្នករងទណ្ឌកម្ម គឺគ្មានការរីកចម្រើនអីទេ មានតែនាំមកនូវការលំបាកដូចតែគ្នា៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់