សុខភាព
ការឆ្លងជំងឺអុតស្វា ហក់ឡើងលឿនណាស់ កើនដល់ជាង ១០០០ករណីហើយ (មានវីដេអូ)
មានការឆ្លងជំងឺអុតស្វា (Monkeypox) ច្រើនជាង ១០០០ករណី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក (WHO) ក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ន នៅខាងក្រៅទ្វីបអាហ្រ្វិក។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ហានិភ័យនៃជំងឺអុតស្វា គឺមានពិតប្រាកដ ប៉ុន្តែយើងអាចការពារបាននៅចំណុចនេះ។
ប្រទេសចំនួន២៩ ខាងក្រៅទ្វីបអាហ្វ្រិក បានរាយការណ៍ករណីឆ្លង នៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ន ដែលចាប់ផ្តើមកាលពីខែឧសភា។ យ៉ាងណាក្តី ក្នុងចំណោមនោះ គ្មានប្រទេសណារាយការណ៍អំពីការស្លាប់ទេ។
នៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Tedros ក៏បាននិយាយផងដែរថា មានករណីសង្ស័យ កើតជំងឺអុតស្វាជាង ១៤០០ ករណី ត្រូវបានរាយការណ៍ក្នុងឆ្នាំនេះនៅទ្វីបអាហ្រ្វិក និងមានអ្នកស្លាប់ចំនួន ៦៦ នាក់។
លោកនិយាយថា “នេះជាការឆ្លុះបញ្ជាំងដ៏អកុសលក្នុងពិភពលោកដែលយើងរស់នៅ ដែលសហគមន៍អន្តរជាតិទើបតែយកចិត្តទុកដាក់ ចំពោះជំងឺអុតស្វា ព្រោះជំងឺនេះបានលេចឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់”។
ការផ្ទុះឡើងនេះ កំពុងបង្ហាញសញ្ញានៃការឆ្លងក្នុងសហគមន៍នៅប្រទេសមួយចំនួន។ WHO សូមណែនាំអ្នកដែលកើតជំងឺអុតស្វា ត្រូវនៅដាច់ដោយឡែកពីគេ ក្នុងផ្ទះ។
WHO បញ្ជាក់ថា ករណីឆ្លងនៅតែកើតមានភាគច្រើនក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស ថ្វីបើករណីចំពោះស្ត្រីក៏ត្រូវបានរាយការណ៍ផងដែរ ក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនដល់១ខែផង ជំងឺអុតស្វា វាយប្រហារ២៧ប្រទេស មានអ្នកឆ្លងដល់ ៧៨០ករណី
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?