Connect with us

សេដ្ឋកិច្ច

មកស្គាល់ប្រទេស អាស៊ាន ទិញស្រូវសាលីច្រើនជាងគេបំផុត

បានផុស

នៅ

ការផ្គត់ផ្គង់ស្រូវសាលីរបស់ប្រទេសឥណ្ឌូណេស៊ីកំពុងទទួលរងផលប៉ះពាល់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែប្រទេសមួយនេះពឹងផ្អែកយ៉ាងខ្លាំង ក៏ដូចជាអ្នកទិញស្រូវសាលីកំពូលគេនៅតំបន់អាស៊ីអាគ្នេយ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ការនាំចូលស្រូវសាលីរបស់ឥណ្ឌូនេស៊ីពីអ៊ុយក្រែនឈានដល់ ៩៦៣.០៦ លានដុល្លារក្នុងឆ្នាំ ២០២០ ខណៈការនាំចូលពីរុស្ស៊ីវិញមានចំនួនសរុប ៩៥៧.៨៩ លានដុល្លារក្នុងឆ្នាំដដែលនោះ ។

ចំណែកទិន្នន័យពីសារព័ត៌មាន Kontan បានបង្ហាញដែរថា ឥណ្ឌូនេស៊ីបានទិញស្រូវសាលីចំនួន ៤.៦៩ លានតោនពីប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២១ ខណៈទិញពីអ៊ុយក្រែនឈានដល់ ៣.០៧ លានតោនក្នុងរយៈពេលដូចគ្នានេះ ។

ទន្ទឹមនោះយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានឲ្យដឹងថា ទោះប្រទេសទាំងពីរមិនមែនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌូនេស៊ីសម្រាប់ការនាំចូល ឬនាំចេញស្រូវសាលីក៏ដោយ ប៉ុន្តែ​ជម្លោះ​នេះនឹង​ជះឥទ្ធិពល​ដល់​ការ​នាំចូល​គ្រឿង​ផ្សំ​អាហារ​របស់​ឥណ្ឌូនេស៊ី ជាពិសេស​ស្រូវសាលីពី​អ៊ុយក្រែនតែម្ដង ។

ស្របពេលជាមួយគ្នានេះ លោក Lestary Barany ជំនួយការស្រាវជ្រាវនៅនាយកដ្ឋានសេដ្ឋកិច្ចនៃ CSIS បានប្រាប់សន្និសីទសាព័ត៌មានតាមវីដេអូកាលពីថ្ងៃពុធថា “ប្រហែល ៧៥ ភាគរយនៃការនាំចូលរបស់ឥណ្ឌូនេស៊ីពីអ៊ុយក្រែនគឺជាធញ្ញជាតិ ជាពិសេសស្រូវសាលី ។ បន្ទាប់មកគឺ​ដែក និង​ដែកថែប ២៣ ភាគរយ ខណៈ ២ ភាគរយគឺទំនិញផ្សេងៗទៀត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Jakarta Globe

ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៨ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម