Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីព្រមានថា អ៊ុយក្រែន កំពុងរៀបផែនការបង្ករឿង ដោយប្រើប្រាស់អាវុធគីមីនៅតំបន់ Sumy

បានផុស

នៅ

លោកវរសេនីយ៍ឯក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យការពារជាតិរុស្ស៊ី បាននិយាយថា មន្រ្តីសេវាសន្តិសុខអ៊ុយក្រែន (SBU) កំពុងរៀបចំការបង្កហេតុ ជាមួយនឹងសារធាតុគីមីនៅក្នុងទីក្រុង Sumy របស់អ៊ុយក្រែន ដោយពួកគេមានគម្រោងបាញ់ថ្នាំ ហើយដាក់ការស្តីបន្ទោសប្រទេសរុស្ស៊ីចំពោះរឿងនេះ។

លោកវរសេនីយ៍ឯក Mikhail Mizintsev

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យោងតាមផែនការ, អង្គភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងបើកការវាយប្រហារដោយកាំភ្លើងធំ ចេញពីកន្លែងតាំងទីលំនៅនៃតំបន់ Sumy តាមតំបន់ព្រំដែនរុស្ស៊ី។ បន្ទាប់ពីការវាយប្រហារសងសឹកដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងតំបន់បង្កហេតុ សេវាកម្មពិសេសរបស់អ៊ុយក្រែន គ្រោងនឹងបាញ់ថ្នាំពុលដ៏ខ្លាំងក្លា”។

នៅតំបន់ Sumy ទាហានអ៊ុយក្រែន និងក្រុមសកម្មប្រយុទ្ធនៃអង្គភាពការពារដែនដី បានទទួលឈុតការពារសារធាតុគីមីរួចទៅហើយ។ ពួកគេត្រូវបានបណ្តុះបណ្តាល​ អំពីនីតិវិធីសម្រាប់ការប្រកាសអាសន្នគីមី។

លោក Mizintsev បន្ថែមថា “រឿងនេះ នឹងត្រូវបានកត់ត្រាដោយអ្នកជំនាញនៃអង្គការសម្រាប់ការហាមឃាត់អាវុធគីមី ហើយត្រូវបានប្រើប្រាស់ដើម្បីចោទប្រកាន់ជាបន្តបន្ទាប់ដល់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីថា បានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Generico

ចុចអាន៖ អ្នកជំនាញ បង្ហាញចំនួនទាហានរុស្ស៊ី ស្លាប់នៅអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

សន្តិសុខសង្គម៤៩ នាទីutes មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំសំពៅ
សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ផ្សារក្រមួន
សន្តិសុខសង្គម៩ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម