Connect with us

សេដ្ឋកិច្ច

ភ្ញៀវទេសចរកើនឡើងវិញជាង ៧ ភាគរយ បើធៀបនឹងសប្តាហ៍មុន

បានផុស

នៅ

ភ្ញៀវទេសចរ បានចេញកម្សាន្តនាថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី ០៤-០៦ ខែមិថុនា បានងើបឡើងវិញប្រមាណ ៧.៤៥% ពោលគឺមានចំនួនជិត ៣០ម៉ឺននាក់(២៩៤ ៤៤៤នាក់) បើធៀបនឹង​សប្តាហ៍កន្លងមក។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន បានបញ្ជាក់ថា ភ្ញៀវទេសចរចំនួនជិត ៣០ម៉ឺននាក់នេះ មានទេសចរជាតិចំនួនជាតិ ២៧៥ ៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧១០នាក់។

បើតាមលោករដ្ឋមន្រ្តី ថោង ខុន លើកឡើងថា ប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ រីឯបងប្អូនកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំង​ពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺមួយចំនួនបានជួបជុំហូបចុក​ជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។

ដោយឡែកមន្រ្តីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះ បោះឆ្នោតនិង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ។

ចំណែកគោលដៅទេសចរ ដែលទទួលបានភ្ញៀវច្រើនជាងគេនាចុងសប្តាហ៍កន្លងទៅនេះ មានដូចជា ខេត្តព្រះសីហនុ ៥៩.៤០៣ នាក់, ខេត្តកំពត ៣៧.៧៤៧ នាក់, ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់, ខេត្តសៀមរាប ២៨.១៣៨ នាក់ និងរាជធានីភ្នំពេញ ២៤.៦៥២ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម