Connect with us

សន្តិសុខសង្គម

ទំនាស់ដីធ្លីឈានដល់ការផ្ទុះអាវុធ ធ្វើ​ឲ្យ​មន្ត្រីយោធាម្នាក់ បាក់ជើងនិងធ្លាយពោះ

បានផុស

នៅ

មន្ត្រីយោធាមួយរូបដែលមាននាទីជា នាយរងការិយាល័យទី២ នៃកងពលតូចលេខ ៥២ ត្រូវបានភាគីជម្លោះម្ខាង បាញ់បាក់ជើង និងធ្លាយពោះទឹកតែមិនស្លាប់ បន្ទាប់ពីមានបញ្ហាវិវាទដីធ្លីនៅក្នុងតំបន់ស្រុកសំឡូត រួចមក។

ហេតុការណ៍នៃការផ្ទុះអាវុធនេះ បានកើតឡើង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥ និង ៣០ នាទី ល្ងាច នៅចំណុចភ្នំព្រ័ត្រ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺ មានឈ្មោះ គីម សុខា ហៅ ០៧ ភេទប្រុស អាយុប្រហែល ជាង ៦០ ឆ្នាំ ស្លៀកពាក់ខោអាវទាហាន បានទំនាស់ពាក្យសម្ដីរឿងដីចំការ ជាមួយលោកអនុសេនីយ៍ទោ ទួន សុធា ហៅ​លេត មាននាទីជានាយរងការិយាល័យទី ២ នៃកងពលតូចលេខ ៥២ ដោយបានប្រតាយប្រតប់គ្នា នៅពេលនោះកម្លាំងរបស់លោក ទួន សុធា ២ នាក់ទៀត គឺមិនហ៊ានចូលទៅក្បែរនោះទេ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ ឈ្មោះ គឹម សុខា ហៅ០៧ បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់បណ្ដាល​ឲ្យ​លោក ទួន សុធា របួសធ្ងន់បាក់ស្មងជើងខាងស្ដាំ និងត្រូវក្បាលពោះ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កបានដណ្ដើមយកកំភ្លើងខ្លីពីជនរងគ្រោះនឹងទូរស័ព្ទមួយគ្រឿង រួចបើកឡានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម