ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលស្រមោល មីយ៉ានម៉ា បង្កើតកម្លាំងប៉ូលិសផ្ទាល់ខ្លួនទប់ជាមួយ យោធា
រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាបានប្រកាសបង្កើតកម្លាំងប៉ូលិសផ្ទាល់ខ្លួនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងកម្លាំងយោធាដែលបានកាន់អំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន ។
រដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា កងកម្លាំងប៉ូលិសដែលប្រកាសបង្កើតនេះគឺមានតួនាទីចាត់វិធានការប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្ស ។
រដ្ឋាភិបាលស្រមោលបាននិយាយទៀតថា កងកម្លាំងនឹងរក្សានីតិរដ្ឋ ក្នុងអំឡុងពេលបង្កើតបណ្តោះអាសន្ននេះ ប៉ុន្តែការប្រកាសនេះមិនបានបញ្ជាក់ថាតើវានឹងដំណើរការនៅទីណា ឬមានបុគ្គលិកប៉ុន្មាននាក់នោះទេ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាក៏ធ្លាប់បានបង្កើតកងកម្លាំងការពារប្រជាជនរបស់ខ្លួនផងដែរកាលពីឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំងនឹងយោធា ហើយកងកម្លាំងនេះមានសកម្មភាពជាចម្បងនៅតំបន់ព្រំដែន និងតំបន់ Sagaing ភាគពាយ័ព្យ ដោយព្យាយាមនាំយកទឹកដីមកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិតមនុស្ស ៤ នាក់ជាលើកដំបូងក្នុងរយៈ ពេល ជាង ៣០ ឆ្នាំ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ