Connect with us

អាជីព

កុំដាក់របស់ទាំង ៥ នេះលើតុអូហ្វីស បើមិនចង់ឲ្យផលិតភាពការងារធ្លាក់ចុះ

បានផុស

នៅ

ការរក្សាតុការិយាល័យឲ្យស្អាត គឺជារឿងសំខាន់។ ក្រៅពីអាចធ្វើឲ្យអ្នកកាន់តែមានផាសុកភាព នៅកន្លែងធ្វើការ មិត្តរួមការងារនៅខាងស្តាំ និងខាងឆ្វេង ក៏មិនមានការរំខាន​ពីស្ថានភាពនៃតុដែលកខ្វក់ ឬរញ៉េរញ៉ៃដែរ។

ទន្ទឹមនោះ មាន​ឧទាហរណ៍​មួយ​ចំនួន​នៃ​វត្ថុ​ដែល​រារាំង​ផលិតភាព​នៅ​កន្លែង​ធ្វើការ ដូច្នេះ​ការងារ​អាច​ មិន​មាន​ប្រសិទ្ធភាពបានឡើយ។ ខាង​ក្រោម​នេះ​ ជា​រឿង ៥​ យ៉ាង​ ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​លើ​តុ​ ដើម្បី​កុំ​ឲ្យ​វា​រំខាន​ដល់​ការងារឬធ្លាក់ចុះ​។

១ របស់​សល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិក​ខ្លះ​តែងតែសម្រេចចិត្តញ៉ាំ​អាហារ​នៅ​តុរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ យើង​គួរ​តែ​​សម្អាតភ្លាមៗ​បន្ទាប់ពីញ៉ាំ​​ ព្រោះសំណល់នឹងរារាំងអ្នក​នៅពេលធ្វើការ។ នេះគឺដោយសារតែ​អាហារដែលនៅ​សេសសល់ ​នឹងយកកន្លែងរបស់អ្នក​ពេលធ្វើការ ដូច្នេះការផ្តោតអារម្មណ៍​ខួរក្បាល​របស់​យើង​នឹង​ថយចុះ។ វាជាការល្អក្នុងការ​សម្អាត​តុរបស់អ្នក បន្ទាប់ពីញ៉ាំរួច ដើម្បីកុំឲ្យ​រំខាន​ដល់​ការងារ ។

២ រូបថត​ដែល​មិន​សមរម្យ

តាម​ពិត​ទៅ ជា​រឿង​ល្អ​ណាស់​ បើ​អ្នក​ចង់​បង្ហាញ​រូបថត​ខ្លួនឯង​នៅ​កន្លែង​ធ្វើការ ប៉ុន្តែ​កុំ​ដាក់​រូប​ដែល​មិន​សមរម្យ។ នេះ​គឺ​ដោយសារ​តែ​វា​អាច​រំខាន​ដល់​បុគ្គលិក​ផ្សេងទៀត ជា​ពិសេស​ប្រសិន​បើ​អ្នក​មិន​មាន​បន្ទប់​ផ្ទាល់ខ្លួន ​នៅ​កន្លែងធ្វើការ។ លើស​ពីនេះ រូបថត​ដែល​មិន​គួរសម​ នឹង​ផ្តល់​ចំណាប់អារម្មណ៍​ថា​អ្នក​ដទៃ​មិនល្អ​ចំពោះ​អ្នក​។ ត្រូវប្រាកដថា ​បង្ហាញតែរូបថតត្រឹមត្រូវ បើបង្ហាញលុះត្រា​តែ​អ្នក​ជាមេកោយ ហើយមិនមែនគ្រប់គ្នា​ អាច​ចូល​បន្ទប់​របស់អ្នក​បានទេ។

៣ ស្ទីគ័រ​នយោបាយ

វាល្អបំផុតប្រសិនបើអ្នកមិនយករឿងនយោបាយមកតុរបស់អ្នក។ ព្រោះវានឹងធ្វើឲ្យអ្នកដ៏ទៃ​មិន​សប្បាយ​ចិត្ត ជាពិសេសប្រសិនបើទស្សនៈនយោបាយរបស់អ្នក ខុសពីមិត្តរួម​ការងារ​ផ្សេង​ទៀត។ លើស​ពី​នេះ​ទៀត អ្នកអាចនឹងមាន​ជម្លោះ​នៅ​កន្លែង​ធ្វើការ ប្រសិនបើអ្នកមានទំនោរនយោបាយ​ខុស​ពី​មិត្ត​រួមការងារផ្សេងទៀតដោយបើកចំហ។ ត្រូវធ្វើ​ជា​មនុស្ស​មាន​កម្រិត​មធ្យម ទើប​អ្នក​មាន​អារម្មណ៍​សុខ​ស្រួល​ ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ជា​ការ​ប្រសើរ។

៤ ម៉ាស៊ីនបន្សុទ្ធខ្យល់

ទោះបី​ជា​អ្នក​ចង់​ឲ្យ​តុ​របស់​អ្នក​មាន​ក្លិន​ល្អ និង​ស្រស់ស្រាយ​ក៏ដោយ ​ប៉ុន្តែ​ចូរគិតឡើងវិញ អំពី​ការ​ដាក់​ថ្នាំ​បំបាត់​ក្លិន​ក្នុង​បន្ទប់ ប្រសិនបើកន្លែងធ្វើការរបស់អ្នក​​រួម​ជាមួយ​នឹងបុគ្គលិកផ្សេងទៀត។ នេះដោយសារតែមិត្តរួមការងារផ្សេងទៀត​ប្រហែលជាមិនចូលចិត្តក្លិន ឬមាន​ប្រតិកម្ម​អាឡ័កស៊ី។ ប្រសិនបើវាដូចច្នេះ ​ត្រូវពិភាក្សាជាមួយមិត្តរួមការងារផ្សេងទៀត ព្រោះ​អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ​អ្នក​ដទៃ មិន​មែន​តែ​ខ្លួន​ឯង​នោះ​ទេ។

៥ សម្ភារៈ​ការិយាល័យ​នៅ​រាយប៉ាយ

សម្ភារៈ​ការិយាល័យ​ដែល​រាយប៉ាយ​នៅ​លើ​តុ​ នឹង​ធ្វើឲ្យ​ចលនា​របស់​អ្នក​មាន​កម្រិត។ ដូច្នេះ​ច្បាស់​ណាស់ អ្នក​នឹង​ពិបាក​ក្នុង​ការ​បង្កើត​ផលិតភាព ព្រោះ​អ្វី​គ្រប់យ៉ាង​គឺ​រំខាន។ អ្នក​ត្រូវ​ប្រាកដ​ថា​តុរបស់អ្នក​ស្អាត​ដោយ​សម្ភារៈ​ការិយាល័យ ទោះបី​ជាអ្នកត្រូវការ​វា​ក៏​ដោយ ត្រូវ​ប្រាកដ​ថា​មាន​តែ​របស់​ដែល​អ្នក​ត្រូវ​ការ​នៅ​លើ​តុ​ប៉ុណ្ណោះ នៅ​សល់​អ្នក​ដាក់​ក្នុង​ថត​វិញ។ កុំមើលស្រាលវត្ថុផ្សេងៗ​ដែល​មាន​នៅ​លើ​តុឲ្យសោះ​ ព្រោះ​រឿង​ទាំងអស់​នេះ អាច​រារាំងយើងពី​ផលិតភាព​នៅ​កន្លែង​ធ្វើការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនសម្រេចចិត្តលាលែងពីកន្លែងការងារចាស់ អានអត្ថបទសិន!

ចុចអាន៖៥ ជំហាន កៃខៃខ្លួនឯងឲ្យក្លាយជាមនុស្សមានគុណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិនកំពុងស្ថិតក្នុងកំណត់ត្រាចំនួនអាពាហ៍ពិពាហ៍ថ្មីទាបបំផុត

ព័ត៌មានជាតិ១១ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

ព័ត៌មានជាតិ១២ ម៉ោង មុន

យុវជន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ នឹង​ទទួល​បាន​ជំនាញ​ជាក់លាក់​មួយ ឆាប់​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់​ចំណូល​សមរម្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

តើលោក​ដូណាល់ ត្រាំ ឬ​ក៏​លោកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធាធិបតី​អាមេរិក​ទី​៤៧​?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រវាង​លោក ត្រាំ និង​លោកស្រី ហារីស មួយ​ណាដែល​មេ​ដឹក​នាំ​ធំៗ​លើ​ពិភពលោក​ពេញ​ចិត្ត​ជាង?

Sokha Hotels

ព័ត៌មានពេញនិយម