Connect with us

ព័ត៌មានជាតិ

វិបត្តិសង្រ្គាមនៅអ៊ុយក្រែន មិនទាន់មានសញ្ញាណាមួយ ប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាទេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានឲ្យដឹងថា មកដល់ពេលនេះ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន មិនទាន់ធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជានៅឡើយទេ តែបើសិនជាវិបត្តិនេះបន្តអូសបន្លាយទៀតនោះ អាចនឹងរងផលប៉ះពាល់ខ្លះ។

ចាប់តាំងពីមានវិបត្តិសង្រ្គាមនៅប្រទេសអ៊ុយក្រែន ក្រោមការវាយលុករបស់ប្រទេសរុស្ស៊ីមក បានធ្វើឲ្យប្រទេសនានានៅលើពិភពលោក មានការព្រួយបារម្ភចំពោះវិបត្តិសន្តិសុខស្បៀងអាហារ និងថាម​ពល ហើយក៏ព្រួយបារម្ភផងដែរចំពោះវិបត្តិសេដ្ឋកិច្ចសកល ដែលអាចនឹងកើតមាននាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែមិថុនានេះថា ចំពោះវិបត្តិសង្រ្គាមនៅអ៊ុយក្រែន មិនទាន់មានសញ្ញាណាមួយ ដែលប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា នៅឡើយ។ ប៉ុន្តែប្រសិនជាវិបត្តិនេះអូសបន្លាយយូរនោះ អាចនឹងមានផលប៉ះពាល់ខ្លះ។

លោកបញ្ជាក់ថា អាចនឹងមានផលប៉ះពាល់ ដោយ​សារ​តែសេដ្ឋកិច្ចពិភពលោកទាំងមូល ប្រឈមនឹងការកើនឡើងនៃតម្លៃម្ហូបអាហារ និងអតិផរណា ដែលជាហេតុនាំឲ្យកម្លាំងទិញពីកម្ពុជា នឹងមានការថយចុះ។

ចំណែកលោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា បានលើកឡើងដែរថា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលមួយចំនួន ទៅលើប្រទេសនានានៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ តួយ៉ាង បញ្ហាការផ្គត់ផ្គង់វត្ថុធាតុដើម, បញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលនាំឲ្យប៉ះពាល់ទាំងនិយោជក និងនយោជិត។

មេសហជីពរូបនេះ បានបន្តថា ក្នុងករណីដែលវិបត្តិសង្រ្គាមនេះ នៅបន្តអូសបន្លាយនឹងអាចធ្វើឲ្យប៉ះពាល់ផ្នែកណាមួយ នៃវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ លោក ឡុង សុផាត បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើសង្រ្គាមហ្នឹង នៅតែបន្តអូសបន្លាយពេលយូរ ឬក៏រ៉ាំរ៉ៃនោះ យើងមិនទាន់អាចសន្និដ្ឋានបានថាតើ នឹងអាចមានរោងចក្រមួយចំនួនឈានដល់ការព្យួរការងារ ដោយបញ្ហាផ្សេងៗឬមួយក៏យ៉ាងណានោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា បើផលប៉ះពាល់មួយផ្នែកណានោះ សម្រាប់វិស័យគឺប្រាកដជាប៉ះពាល់ហើយ តែយើងនឹងរង់ចាំមើលតទៅទៀតថាតើ ទំហំនៃការប៉ះពាល់ហ្នឹងវាមានទៅដល់កម្រិត​ណា ឬក៏វាឈានរហូតដល់អាចនឹងព្យួរកិច្ចសន្យាការងារកម្មករ ឬមួយក៏អាចមានរោងចក្រមួយចំនួន អាចឈានដល់ការបិទទ្វារ ឬក៏អត់ ចឹងយើងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ មែនទែនចំពោះបញ្ហានេះ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម