សេដ្ឋកិច្ច
កសិដ្ឋានជេនស៊ីន ដាំដំណាំច្រើនមុខតែលេចធ្លោជាងគេទុរេនមានរសជាតិឆ្ងាញ់
កសិដ្ឋានជេនស៊ីន អភិវឌ្ឃដាំដំណាំកសិកម្ម ៥០០ហិកតា នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានជួយផ្ដល់ការងារឲ្យប្រជាពលរដ្ឋជាកម្មករចំនួន ១០០ នាក់។

ក្នុងនោះដំណាំទុរេនដាំក្នុងរយៈពេល៥ឆ្នាំនៅលើដីខ្សាច់ទទួលបានជោគជ័យ ព្រោះផ្លែទុរេនមានរសជាតិផ្អែមឆ្ងាញ់ អតិថិជនបានទទួលស្គាល់នៅក្នុងទីផ្សារ និងមិនចាញ់រសជាតិផ្លែទុរេនកំពត និងកំពង់ចាមឡើយ។
ម្ចាស់កសិដ្ឋានលោក ហាន់ ស៊ីន អាយុ៧០ឆ្នាំ និងមានមុខរបបអាជីពមួយទៀតគឺជាមេធាវី នៅរាជធានីភ្នំពេញបានឱ្យដឹងថា លោកបានទិញដីពីប្រជាពលរដ្ឋមានប្លង់រឹងត្រឹមត្រូវ និងកាន់កាប់ដាំដុះដំណាំនេះ ៩ ឆ្នាំហើយ។

កសិដ្ឋាននេះមានដាំទុរេនជាង ៣០ ហិកតា ដាំស្វាយកែវចិន ២០០ ហិកតា ដាំ ដូងទឹកផ្អែម ១៥០ ហិកតា និងដាំដើមក្រញូងហៃណាន ២០០ហិកតា។ ក្នុងកសិដ្ឋានមានកន្លែងសម្រាប់ទទួល ភ្ញៀវមកលេង ចិញ្ចឹមលលក ចិញ្ចឹមប្រវឹក និងសត្វក្ងោកមួយចំនួនផងដែរ។
ជាពិសេសនៅក្នុងចំការក្រញូងរបស់លោកសព្វថ្ងៃនៅពេលល្ងាចក៏ពិនិត្យឃើញមានសត្វក្ងោក សត្វជ្រូកព្រៃ សត្វចចក ផងដែរកំពុងរស់នៅក្នុងព្រៃក្រញូង ដែលជាដំណាំបៃតងដូចព្រៃបរិស្ថានក្នុងធម្មជាតិដូច្នោះដែរ។

លោក គុណ ភោត មេការកសិដ្ឋាន បាននិយាយឲ្យដឹងថា ខ្លួនលោកបានរស់នៅ និងធ្វើការទីនេះ ៤ ឆ្នាំមកហើយ អ្វីដែលលេចធ្លោគឺការដាំដំណាំទុរេនលើដីខ្សាច់ជាង៣០ហិកតា ទទួលផលបានយ៉ាងល្អ គឺរសជាតិផ្លែធូរេនខេត្តកំពង់ឆ្នាំងផ្អែមឆ្ងាញ់លក់ចេញក្នុងតម្លៃមួយគីឡូ ២ ម៉ឺនរៀល និងឆ្ងាញ់មិនចាញ់ធូរេនអ្នកខេត្តកំពត និងអ្នកកំពង់ចាមនោះឡើយ។
លោកមេការបានបន្តថា កម្មករនៅទី នេះពួកគាត់មិនបាច់ចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃឡើយដែលនៅទីនេះទទួលប្រាក់ខែសមរម្យនិងនាយកក្រុមហ៊ុន មានទឹកចិត្តសប្បុរសជួយកម្មករពេលឈឺស្កាត់ដឹកទៅពេទ្យចេញថ្លៃព្យាបាលឲ្យនិងជួយដល់ក្រុមគ្រួសារកម្មករក្រីក្រអោ យប្រាក់ខ្ចីមិនគិតការទៀតផង។

បុរសម្នាក់ទៀតជាកម្មករនៅក្នុងកសិដ្ឋាននេះបានបញ្ជាក់ឱ្យដឹងថា គាត់រស់នៅក្នុងភូមិឃុំនេះ និងបានមកធ្វើការងារក្នុងកសិដ្ឋានជាង ៤ ឆ្នាំហើយ សព្វថ្ងៃបានទទួលបានកន្លែងស្នាក់នៅ បាយ៣ពេលមានប្រាក់ ខែអាចទទួលយកបាន និងពេលឈឺថ្កាត់ត្រូវបានក្រុមហ៊ុនជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យទៀត។
លោក ពេញ វួន អាយុ ៥២ ឆ្នាំជាមេការទទួលខុសត្រូវដំណាំដូងវិញបានឲ្យដឹងថា ដំណាំដូងទឹកផ្អែមនៅក្នុងកសិដ្ឋាននេះមាន ១៥០ហិកតាមានអាយុ ៥ ឆ្នាំហើយ និងបានទទួលផល ២ ឆ្នាំហើយ ដោយក្នុង១ខែៗ បេះលក់បាន ២ ម៉ឺនផ្លែនិងលក់ក្នុងមួយផ្លែ ២ ពាន់រៀល៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?