Connect with us

កីឡា

ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា ទូរសព្ទ​សុំ​អភ័យ​ទោស​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បញ្ហា​ចាក់​ភ្លេង​ជាតិ

បានផុស

នៅ

លោកស្រី ទេ​ស្ប៉ា​នី យុ​ប្រា​ហ្គឺ​ដ (Devyani Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ទូរសព្ទ​សុំ​អភ័យទោស​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ចំពោះ​បញ្ហា​ចាក់​ភ្លេងជាតិ និង​បញ្ហា​រៀប​ចំ​ការ​ស្នាក់នៅ​សម្រាប់​កីឡាករ ដែល​ឥណ្ឌា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត AFC Asian Cup 2022​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​មួយក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ប្រកួត​យប់មិញ អ្នក​រៀបចំ​កម្មវិធី​បាន​ភ្លាត់ស្នៀត​ក្នុងការ​ចាក់​ភ្លេងជាតិ​កម្ពុជា មុនពេល​ការប្រកួត ដែល​បាន​បណ្តាល​ឲ្យ​មានការ​ពន្យារពេល​៧​នាទី​។ ដំណោះស្រាយ​ចុងក្រោយ​គឺមាន​ការជួយ​ពី​មន្ត្រី​កម្ពុជា​ដែល​បាន​យក​ទូរ​សព្ទ​ដៃ​ទៅ​ចាក់​ភ្លេងជាតិ​កម្ពុជា​ឲ្យ​ដំណើរការ​។​

បន្ទាប់ពី​រឿង​នេះ​ បាន​កើត​ឡើង នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់​ថា លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ទូរសព្ទ​មក​លោក​ហើយ​បាន​ថ្លែងថា «​ខ្ញុំ​បាន​បញ្ជូន​ព័ត៌មាន​ដែល​កម្ពុជា​អាក់អន់ចិត្ត ចំពោះ​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា ដែល​រៀបចំ​មិនបាន​ល្អ​លើ​ការ​ស្នាក់នៅ​កីឡាករ​កម្ពុជា ក៏ដូចជា​បញ្ហា​ចាក់​ភ្លេងជាតិ​កម្ពុជា​នៅ​ពេល​ចាប់ផ្តើម​ប្រកួត ព្រមទាំង​សម្តែង​ការ​សុំទោស​ចំពោះ​កំហុស​ឆ្លង​នេះ​»​។

​សូម​បញ្ជាក់​ថា ការប្រកួត​យប់មិញ​នេះ​កម្ពុជា​បាន​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌា​ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ពូ​ល D ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2023​។ នៅ​ថ្ងៃទី​១១ ខែមិថុនា កម្ពុជា​នឹង​ប្រកួត​ជាមួយ​ហុងកុង និង​ចុងក្រោយ​ប្រកួត​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ថ្ងៃទី​១៤ ខែមិថុនា​៕

​អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម