Connect with us

ព័ត៌មានជាតិ

អត្រា​មក​ទទួល​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ដូ​ស​ទី​៥​របស់​មន្ត្រី​ជួរមុខ​ខេត្តកោះកុង នៅតែ​ផុលផុស

បានផុស

នៅ

កោះកុង​ ៖ ចំនួន​អត្រា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តកោះកុង នៅតែមាន​សកម្មភាព​ចូលរួម​ផុលផុស​ដដែល ក្រោម​ហេតុផល​វ៉ាក់សាំង​ជា​អាវ​ក្រោះ​ដ៏​រឹងមាំ ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទោះបី​ស្ថានភាព​ជំងឺ​នេះ​ធូរស្រាល​ច្រើន​លើសលប់​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​តាម​ការ​គ្រោងទុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា នេះ​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​ក្រុមមន្ត្រី​ជួរមុខ និង​សមត្ថកិច្ច​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្តកោះកុង ដែល​ធ្វើឡើង​នៅតាម​មណ្ឌល​ចំនួន​៤​កន្លែង​ផ្សេងគ្នា​។

លោក​វេជ្ជបណ្ឌិត ហម រដ្ឋា ជា​ប្រធាន​ផ្នែក​ជំងឺឆ្លង​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិការ​ក្រុង​ខេមរភូមិន្ទ និង​លោក ហៀ​ង បុ​ណ្ណា ជា​អនុ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង ឱ្យដឹង​ស្រដៀង​គ្នា​នា​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​ថា ពួកគាត់​គាំទ្រ​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​មកលើ​រូប​ខ្លួន​ដែលជា​មន្ត្រី​ជួរមុខ​ហើយ​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។

ក្រុម​មន្ត្រី​ជំនាញ​ទាំង​២​រូប​ខាងលើ បញ្ជាក់ទៀតថា មានតែ​ថ្នាំ​វ៉ាក់សាំង​ទេ​ដែល​ធ្វើឱ្យ​សេរីរាង្គ​កាយ​មាន​ភាពរឹងមាំ​សាំ​នឹង​ជំងឺ​កូ​វីដ​១៩​បាន​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ បើ​គ្មាន​វ៉ាក់សាំង​តាមរយៈ​ការយកចិត្ត​ទុក និង​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ម្ល៉េះ​ប្រទេស​កម្ពុជា​មិន​ទៅជា​យ៉ាងណា ព្រោះតែ​បញ្ហា​រីក​រាល​ជំងឺ​កូ​វីដ​។

ទាំង​លោក រដ្ឋា និង​លោក បុ​ណ្ណា សម្តែង​នូវ​ក្តី​អរគុណ​យ៉ាង​ជ្រោ​ល​ជ្រៅ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បន្ត​ផ្តល់​អាទិភាព​ដល់​រូប​ពួកគាត់ ក៏ដូចជា​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ទូទៅ បានទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៥​នេះ​។ ទន្ទឹមនេះ មន្ត្រី​ជួរមុខ អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ យុវជន សូម​មក​បន្ត​ចូលរួម​មកចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ដូ​ស​ទាំងអស់គ្នា​តាម​គោលការណ៍​ស្ម័គ្រចិត្ត ជៀសវាង​ព្រឹ​ត្ត​ការណ៍ ២០ កុម្ភៈ ត្រឡប់មកវិញ​។

យោង​តាម​របាយការណ៍​លទ្ធផល​ចាក់​វ៉ាក់សាំង​របស់​រដ្ឋបាល​ខេត្តកោះកុង គិត​ចាប់​តាំ​ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ មាន​យុវជន និង​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤​សរុប​ប្រមាណ​១​ម៉ឺន​១​ពាន់​៣៣៦​នាក់ ក្នុងនោះ​ស្ត្រី​៥.១៤១​នាក់​។

សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៥ នៅ​ខេត្តកោះកុង ធ្វើឡើង​នៅ​មណ្ឌល​ចំនួន​៤ ពោល​គឺ​នៅ​ក្រុង​ខេមរភូមិន្ទ នៅ​មណ្ឌល​សុខភាព​ស្មាច់មានជ័យ និង​មណ្ឌល​សុខភាព​ស្ទឹង​វែង​។ ដោយឡែក​នៅ​ស្រុក​ស្រែអំបិល មាននៅ​មណ្ឌល​សុខភាព​បឹង​ព្រាវ និង​មណ្ឌល​សុខភាព​ស្រែអំបិល​៕

អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

ក្លិប​ប្រដាល់​ខ្លះ​​ពិត​ជា​ទទួល​តម្លៃ​៥០០​ដុល្លារ​មែន​ពី​ម្ចាស់​ឧបត្ថម្ភកម្មវិធី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងគ្រួសារកងទ័ព ជិត២ពាន់នាក់នៅស្រុកបន្ទាយស្រី

សន្តិសុខសង្គម៥២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម