KPT+
មនុស្សមិនពូកែសម្របខ្លួន នឹងជួបហានិភ័យ ៥ យ៉ាងនេះ ក្នុងជីវិត
Adaptability គឺជាសមត្ថភាពរបស់មនុស្ស ក្នុងការសម្របខ្លួនទៅនឹងបរិយាកាសជុំវិញខ្លួន។ ដូចដែលយើងដឹងហើយថា ជីវិតត្រូវតែមានភាពស្វាហាប់ អ្នកដែលមិនចេះសម្របខ្លួនបានល្អ នឹងត្រូវគំរាមកំហែងដល់ជីវិត។
ជាងនេះទៅទៀត ការរស់នៅក្នុងសម័យទំនើបដូចសព្វថ្ងៃនេះ ទាមទារការសម្របខ្លួនខ្ពស់ ដើម្បីកុំឲ្យយឺតយ៉ាវក្នុងការអភិវឌ្ឍន៍។ បើមិនដូច្នោះទេ អ្នកនឹងមានអារម្មណ៍ថា មានហានិភ័យមួយចំនួនដូចជា៖
១ ជាមនុស្សដែលមិនច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា
ប្រសិនបើអ្នកមិនមានសមត្ថភាព ក្នុងការសម្របខ្លួនទេនោះ អ្នកនឹងមានអារម្មណ៍ថាមានហានិភ័យ ពោលគឺមិនមានគំនិតច្នៃប្រឌិតដូចគេឡើយ។ ជីវិតនឹងបន្តទៅមុខ ហើយអ្នកត្រូវសម្របខ្លួន។ បើអ្នកមិនពូកែសម្របខ្លួនទេ ចិត្តនឹងបិទរហូត។ កង្វះបទពិសោធន៍ នឹងធ្វើឲ្យពិបាកក្នុងការដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗ។
២ មិនមានភាពក្លាហាន
ទម្លាប់របស់មនុស្សដែលមិនចេះសម្របខ្លួន គឺមិនហ៊ានធ្វើអ្វីដែលខ្លួនគិតថាពិបាកក្នុងការរស់នៅ។ នោះហើយជាអ្វីដែលធ្វើឲ្យខ្លួនឯងមិនមានការអភិវឌ្ឍន៍។ ភាពក្លាហាន គឺជាដើមទុនដ៏សំខាន់បំផុតក្នុងការរស់នៅ។ វាមិនអាចប្រកែកបានថាអ្វីៗទាំងអស់ក្នុងជីវិតទាមទារការតស៊ូនិងភាពក្លាហាន។ បើអ្នកមិនមានភាពក្លាហានទេ តើអ្នកគួរសម្របខ្លួនជាមួយបរិស្ថានដោយរបៀបណា?
៣ ចិត្តចង្អៀតដោយសារតែមិនអាចសម្របខ្លួនបាន
មនុស្សដែលមិនហ៊ានសម្របខ្លួនជាមួយបញ្ហាឬមនុស្សជុំវិញ នឹងជួបហានិភ័យនៃការមានទស្សនៈចង្អៀតខ្លាំង។ ផ្ទុយពីមនុស្សដែលអាចសម្របខ្លួនបាន នឹងបើកចំហចំពោះការផ្លាស់ប្តូរ និងបញ្ហាប្រឈម ពួកគេនឹងមានការយល់ដឹងទូលំទូលាយ ឬចំណេះដឹងជាងនេះ។ ដោយសារតែការយល់ដឹងតូចចង្អៀតរបស់អ្នក ការរើបម្រាស់ក្នុងជីវិត នឹងងាយស្រួលចូលមក។ នៅទីបញ្ចប់ អ្នកមិនមានគោលការណ៍ ហើយត្រូវបានមនុស្សផ្សេងវិនិច្ឆ័យថា គ្មានសមត្ថភាពក្នុងការដឹកនាំអ្នកណាទាំងអស់។
៤ ពិបាករស់ក្នុងស្ថានភាពលំបាក
ទម្លាប់របស់អ្នក មិនអាចកែសម្រួលបាន នឹងធ្វើឲ្យអ្នកនៅទ្រឹងកន្លែងដដែល គ្មានការរីកចម្រើន ព្រោះភាពក្លាហានមិនមាន។ ជាពិសេសអ្នកនឹងជួបហានិភ័យ ដែលពិបាកក្នុងការរស់រានមានជីវិតក្នុងស្ថានភាពលំបាកមួយ។ អ្វីដែលអ្នកអាចធ្វើបាន គឺសង្ឃឹមសម្រាប់ជំនួយពីអ្នកដទៃ មកជួយតែប៉ុណ្ណោះ។
៥ ពិបាកទទួលយកក្នុងបរិយាកាសថ្មី
ជាឧទាហរណ៍ ក្នុងនាមជាអ្នកចំណូលថ្មី ត្រូវតែអាចសម្របខ្លួនទៅនឹងបរិយាកាសជុំវិញខ្លួនបាន។ អ្នកត្រូវតែអាចផ្តួចផ្តើមគំនិតដើម្បីសួរសំណួរ និងបង្កើតភាពកក់ក្តៅក្នុងមនុស្សថ្មីដើម្បីទទួលយក។ បើមិនដូច្នេះទេ អ្នកនឹងពិបាកទទួលយកក្នុងបរិយាកាសថ្មីរបស់អ្នក។ ព្រោះបរិយាកាសដែលអ្នកមកនឹងយល់ឃើញថា អ្នកជាមនុស្សមិនល្អ ព្រោះអាកប្បកិរិយារបស់អ្នកកំពុងតែខ្វះខាត។
ថ្វីត្បិតតែអ្នកមិនសូវពូកែនិយាយ ពូកែចរចា ប៉ុន្តែបើអ្នកមិនពូកែពូកែសម្របខ្លួន នោះនឹងជួបហានិភ័យ ដូច្នេះសុំកុំបិទឱកាសសម្រាប់ខ្លួនឯងពេក ចូរហ៊ានសាកល្បងនូវអ្វីដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ សញ្ញា បង្ហាញថា អ្នកជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯងនៅឡើយ
ចុចអាន៖រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១០ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក