Connect with us

ព័ត៌មានជាតិ

ចាប់ផ្ដើមរៀបចំការប្រឡង ជ្រើសរើសសិស្សពូកែឡើងវិញ ក្រោយខកខាន ២ឆ្នាំ ដោយសារកូវីដ

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ ខែមិថុនានេះថា ដំណើរការប្រឡងជ្រើសរើស សិស្សពូកែនៅទូទាំងប្រទេសនាឆ្នាំនេះ មិនមានអ្វីប្រែប្រួលនោះទេ គឺធ្វើដូចមុនដដែល។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកការប្រឡងជ្រើសរើសសិស្សពូកែ នៅទូទាំងប្រទេសរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែក្រោយពេលស្ថានភាពជំងឺនេះ បានធូរស្រាល ក្រសួងបានចាប់ផ្តើមប្រឡងឡើងវិញ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នៅវិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា បន្តថា ការរៀបចំប្រឡងឡើងវិញនេះ ក្នុងគោលដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឲ្យបានរឹងមាំ ក្រោយខនខានអស់រយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

លោក រស់ សុវាចា បន្តទៀតថា «សម្រាប់ឆ្នាំនេះដំណើរការប្រឡង សិស្សពូកែទូទាំងប្រទេសមិនមានការប្រែប្រួលទេ។ ចំណែកការជ្រើសរើសសិស្សតាមខេត្ត ចូលរួមប្រឡងថ្នាក់ជាតិនៅចំនួនដដែល និងចំនួនចូលរួមប្រលងសិស្សពូកែ និងចំនួនជ័យលាភីជ្រើសរើសក៏នៅដ៏ដែល»។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ចំពោះពិធីបើកការប្រឡង សិស្សពូកែនៅទូទាំងប្រទេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅក្នុងបរិវេណ វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប និងពីធីបិទចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​ ២០២២ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។

ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីធ្វើឲ្យពិធីនេះកាន់តែអធិកអធម ក្រសួងអំពាវនាវដល់សប្បុរសជនក្នុងប្រទេស ក៏ដូចក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេសសំដៅជំរុញចលនានេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។

សូមជម្រាបថា ការជ្រើសរើស សិស្សពូកែនៅទូទាំងប្រទេស មានពីរកម្រិតគឺថ្នាក់ទី ៩និងថ្នាក់ទី ១២ដោយកម្រិតនីមួយៗ ប្រឡងបីមុខវិជ្ជា គឺវិជ្ជាគណិត, រូបវិទ្យា, និងអក្សរសិល្ប៍ខ្មែរ ដោយ ១ មុខវិជ្ជាជ្រើសរើសសិស្សចំនួន ៨០នាក់ នៅទូទាំងប្រទេស ហើយបែងចែកទៅតាមកូតាខេត្តមាន​​ប្រជាជន​តិ​ច ឬច្រើនដោយធ្វើម៉ិចឲ្យបាន ៨០នាក់ក្នុង ១មុខវិជ្ជាសរុបចំនួន ៤៨០នាក់។

ចំណែករាជធានីខេត្តនីមួយៗ ត្រូវប្រឡងចំរាញ់នៅខែមីនាឆ្នាំ ២០២២ ដោយយកសិស្សចំនួន ១០នាក់ក្នុង ១មុខវិជ្ជា ដើម្បីបន្តទៅចូលរួមប្រឡងថ្នាក់ជាតិ។ មានន័យថាថ្នាក់ទី ៩ យក ៣០នាក់ និងថ្នាក់ទី ១២ យក ៣០មកប្រឡងនៅថ្នាក់ជាតិ។ បន្ទាប់មកយកតែ ១០នាក់ទេក្នុងមុខវិជ្ជានីមួយៗ។

ចំពោះជ័យលាភីវិញក្រសួង នឹងផ្តល់ចាប់ពីលេខ ១ដល់លេខ ១០ តែជ័យលាភីលេខ ១ដល់លេខ ៣ ទទួលបានពាន់អមដោយថវិកាពីក្រសួង។ ចំពោះប្រាក់រង្វាន់លេខ ១ទទួលបានចំនួន ៣លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ ២ទទួលបានចំនួន ៣លាន ២សែនរៀល, លេខ ៣ទទួល​បា​ន ២លាន ៩សែនរៀល, លេខ ៤ទទួលបាន ២លាន ៦សែនរៀល, លេខ ៥ទទួលបាន ២លាន ៣សែនរៀល, លេខ ៦ទទួលបាន ២លានរៀល, លេខ ៧ទទួលបាន ១លាន ៧សែនរៀល, លេខ ៨ទទួល​បាន ១លាន ៤សែនរៀល, លេខ ៩ទទួលបាន ១លាន ១សែនរៀល, និងលេខ ១០ទទួលបាន ៨០ម៉ឺនរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម