ព័ត៌មានអន្ដរជាតិ
ទីក្រុង Mariupol កំពុងប្រឈមហានិភ័យ ផ្ទុះជំងឺអាសន្នរោគ ទ្រង់ទ្រាយធំ
ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយថា ទីក្រុង Mariupol របស់អ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យ នៃការផ្ទុះជំងឺអាសន្នរោគដ៏ធំមួយ ខណៈរុស្ស៊ី ព្យាយាមផ្តល់សេវាសាធារណៈជាមូលដ្ឋាន ដល់ប្រជាជននៃតំបន់ដែលខ្លួនបានកាន់កាប់ក្នុងប្រទេស អ៊ុយក្រែន។

យោងតាមក្រសួង, “អ៊ុយក្រែន បានរងគ្រោះដោយការរីករាលដាលនៃជំងឺអាសន្នរោគដ៏ធំកាលពីឆ្នាំ១៩៩៥ ហើយបានជួបប្រទះការផ្ទុះឡើងតិចតួចចាប់តាំងពីពេលនោះមក ជាពិសេសនៅជុំវិញឆ្នេរសមុទ្រ Azov ដែលរួមមានទីក្រុង Mariupol ផងដែរ”។

ក្រសួងបានបន្ថែមថា “សេវាវេជ្ជសាស្រ្តនៅទីក្រុង Mariupol ទំនងជាជិតដួលរលំហើយ។ ការផ្ទុះជំងឺអាសន្នរោគដ៏ធំនៅក្នុងទីក្រុង Mariupol នឹងកាន់តែធ្ងន់ធ្ងរទៅៗ”។
ក្រសួងក៏បាននិយាយដែរថា តំបន់ Kherson ដែលរុស្ស៊ីកាន់កាប់ កំពុងជួបប្រទះនឹងកង្វះថ្នាំពេទ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ពូទីន ចំអកឲ្យលោកខាងលិច

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត