KPT+
បច្ចុប្បន្នពិភពលោកមានមហាក្សត្រីតែ ១៤អង្គប៉ុណ្ណោះ
ថ្វីត្បិតបច្ចុប្បន្នប្រទេសជាច្រើនមាននិន្នាការប្រកាន់លទ្ធិប្រជាធិបតេយ្យ ដោយមានប្រធានាធិបតីជាប្រមុខរដ្ឋ ប៉ុន្តែប្រទេសមួយចំនួននៅតែបន្តប្រកាន់លទ្ធិរាជានិយម ដោយមានខ្សែរាជវង្សជាប្រមុខរដ្ឋដូចបុរាណកាលអ៊ីចឹងដែរ។ ហើយទោះបីជាប្រទេសជាច្រើនឈប់ប្រកាន់យករបបរាជានិយមយ៉ាងណាក៏ដោយ ក៏នៅតែមានព្រះមហាក្សត្រិយានី និងម្ចាស់ក្សត្រីមួយចំនួននៅជុំវិញពិភពលោក រហូតមកទល់សព្វថ្ងៃ។
ខាងក្រោមជាបញ្ជីនៃព្រះមហាក្សត្រីសោយរាជ្យដោយផ្ទាល់ព្រះអង្គ និងព្រះមហាក្សត្រីដែលបានរៀបអភិសេកជាមួយព្រះរាជាទាំង ១៤អង្គ នៅជុំវិញពិភពលោក។
ម្ចាស់ក្សត្រី Margrethe II ជាមហាក្សត្រីទី១ របស់ប្រទេសដាណឺម៉ាក

ម្ចាស់ក្សត្រី Margrethe II នៃប្រទេសដាណឺម៉ាក គឺជាស្តេចស្រីដំបូងបង្អស់របស់ប្រទេនេះ។ បច្ចុប្បន្នទ្រង់មានព្រះជន្ម ៧៨ព្រះវស្សា។ ថ្វីត្បិតទ្រង់ជាស្តេចស្រីទី១ និងតែមួយគត់នៃប្រទេសដាណឺម៉ាកក៏ដោយ យោងទៅតាម BBC បុព្វបុរសរបស់ទ្រង់ពីមុនមក គឺម្ចាស់ក្សត្រី Margrethe I ជាអ្នកគ្រប់គ្រងលើការរួបរួមគ្នានៃប្រទេសដាណឺម៉ាក ហ្វាំងឡង់ ស៊ុយអែត និងន័រវេស នៅចុងសតវត្សទី១៤ និងដើមសតវត្សទី១៥។
ម្ចាស់ក្សត្រី Margrethe II បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Henrik ក្នុងឆ្នាំ១៩៦៧ ហើយបានក្លាយជាមហាក្សត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧២។ ព្រះអង្គម្ចាស់ Henrik បានសោយទិវង្គត កាលពីដើមឆ្នាំ ២០១៩។
ម្ចាស់ក្សត្រី Elizabeth II ជាស្តេចស្រីចក្រភពអង់គ្លេសដែលកាន់អំណាចយូរជាងគេ

ម្ចាស់ក្សត្រី Elizabeth II គឺជាស្តេចស្រីចក្រភពអង់គ្លេសដែលកាន់អំណាចយូរជាងគេ ហើយបានគ្រប់គ្រងប្រទេសអស់រយៈពេល ៧០ឆ្នាំមកហើយ។
ម្ចាស់ក្សត្រី Elizabeth II បានឡើងគ្រងរាជ្យនៅពេលដែលព្រះបិតាសោយទិវង្គតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ប៉ុន្តែពិធីឡើងគ្រងរាជ្យប្រារព្ធនៅខែមិថុនា ឆ្នាំ១៩៥៣។
ម្ចាស់ក្សត្រី Letizia ជាខ្សែរាជវង្សប្រទេសអេស្ប៉ាញ

ម្ចាស់ក្សត្រី Letizia ជាអគ្គមហេសីរបស់ស្តេច Felipe VI នៃប្រទេសអេស្ប៉ាញ។ មុនពេលទ្រង់ចូលជាសមាជិកក្នុងគ្រួសាររាជវង្សអេស្ប៉ាញ ទ្រង់ជាអ្នកកាសែត និងជាអ្នកសារព័ត៌មានម្នាក់។ យោងតាមទស្សនាវដ្តី Vogue នៅពេលម្ចាស់ក្សត្រីអង្គនេះនៅជាអ្នកកាសែត ទ្រង់ធ្លាប់ជាអ្នករាយការណ៍ព័ត៌មានអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០០។
ម្ចាស់ក្សត្រី Letizia បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Felipe VI ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នទ្រង់មានបុត្រីពីរអង្គ ដោយបុត្រីច្បងព្រះនាង Leonor អ្នកស្នងមរតក និងបុត្រីពៅព្រះនាង Sofia ។
ម្ចាស់ក្សត្រី Maxima អគ្គមហេសីស្តេច Willem-Alexander នៃប្រទេសហូឡង់

ម្ចាស់ក្សត្រី Maxima បានរៀបអភិសេកជាមួយស្តេច Willem-Alexander នៃប្រទេសហូឡង់ នៅឆ្នាំ២០០២ និងមានបុត្រី៣អង្គគឺ ព្រះនាង Catharina-Amalia ព្រះនាង Alexia និងព្រះនាង Ariane ។
ម្ចាស់ក្សត្រី Silvia អគ្គមហេសីស្តេច Carl XVI Gustaf នៃប្រទេសស៊ុយអែត

ម្ចាស់ក្សត្រី Silvia នៃប្រទេសស៊ុយអែត បានជួបព្រះស្វាមី Carl XVI Gustaf នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Munich ក្នុងឆ្នាំ១៩៧២ ។ ទ្រង់ទាំងពីរបានរៀបអភិសេកនៅឆ្នាំ១៩៧៦ និងមានបុត្រ ៣អង្គគឺ ព្រះអង្គម្ចាស់ Victoria ព្រះអង្គម្ចាស់ Carl Philip និងព្រះនាង Madeleine ។
មុនពេលក្លាយជាសមាជិកគ្រួសាររាជវង្ស ម្ចាស់ក្សត្រី Silvia ធ្លាប់ធ្វើការនៅស្ថានកុងស៊ុលអាហ្សង់ទីននៅទីក្រុង Munich ជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុង Munich ។
ម្ចាស់ក្សត្រី Sonja អគ្គមហេសីស្តេច Harald V នៃប្រទេសន័រវេស

ម្ចាស់ក្សត្រី Sonja ជាអគ្គមហេសីរបស់ស្តេច Harald V នៃប្រទេសន័រវេស តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ។ ប៉ុន្តែស្ដេច Harald V ទើបតែឡើងគ្រងរាជ្រនៅឆ្នាំ១៩៩១ ហើយព្រះនាង Sonja ក៏បានក្លាយជាម្ចាស់ក្សត្រីពីពេលនោះមក។ ពួកទ្រង់មានបុត្រ២អង្គគឺ ព្រះអង្គម្ចាស់ Haakon Magnus និងព្រះនាងម្ចាស់ Mӓrtha Louise ។
ម្ចាស់ក្សត្រី Nanasipau’u អ្នកគ្រប់គ្រងនៅប្រទេសតុងហ្គា

ម្ចាស់ក្សត្រី Nanasipau’u រៀបអភិសេកជាមួយស្តេច Tupou VI នៃប្រទេសតុងហ្គា និងក្លាយជាអ្នកគ្រប់គ្រងម្នាក់របស់ប្រទេស ក្នុងនាមជាមហាក្សត្រិយានី។
ម្ចាស់ក្សត្រី Mathilde អគ្គមហេសីស្តេច Philippe នៃប្រទេសបែលហ្ស៊ិក

ម្ចាស់ក្សត្រី Mathilde ធ្លាប់ជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត មុនពេលរៀបអភិសេកជាមួយស្តេច Philippe ដែលជាស្តេចនៃប្រទេសបែលហ្ស៊ិក។ សព្វថ្ងៃម្ចាស់ក្សត្រី Mathilde និងព្រះស្វាមីមានបុត្រ៤ព្រះអង្គ គឺព្រះនាង Elisabeth ព្រះអង្គម្ចាស់ Gabriël ព្រះអង្គម្ចាស់ Emmanuel និងព្រះនាង Eléonore ។
ម្ចាស់ក្សត្រី Masenate Mohato Seeiso នៃប្រទេស Lesotho

ម្ចាស់ក្សត្រី Masenate Mohato Seeiso ជាមហាក្សត្រីនៃប្រទេស Lesotho ក្រោយរៀបអភិសេកជាមួយស្តេច Letsie III ។ ទ្រង់ទាំងពីរមាបុត្រ៣អង្គគឺ ព្រះនាង Senate ព្រះនាង Maseiso និងព្រះអង្គម្ចាស់ Lerotholi (រាជទាយាទស្នងមរតក) ។
ម្ចាស់ក្សត្រី Rania អគ្គមហេសីព្រះអង្គម្ចាស់ Abdullah bin Al Hussein នៃប្រទេសហ្ស៊កដានី

ម្ចាស់ក្សត្រី Rania ធ្លាប់ធ្វើការផ្នែកហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា មុនពេលរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Abdullah bin Al Hussein នៃប្រទេសហ្ស៊កដានី កាលពីឆ្នាំ១៩៩៣។ មកទល់នឹងសព្វថ្ងៃ ម្ចាស់ក្សត្រីអង្គនេះ មានបុត្រ ៤អង្គគឺ ព្រះអង្គម្ចាស់ Hussein ព្រះនាង Iman ព្រះនាង Salma និងព្រះអង្គម្ចាស់ Hashem ។
ម្ចាស់ក្សត្រី Jetsun Pema ជាមហាក្សត្រីក្មេងជាងគេបំផុតលើលោក

Jetsun Pema ជាមហេសីរបស់ព្រះអង្គម្ចាស់នៃប្រទេសប៊ូតង់ ហើយទ្រង់បានជាប់ឈ្មោះជាមហាក្សត្រីដែលក្មេងជាងគេនៅលើពិភពលោក។ ម្ចាស់ក្សត្រីអង្គនេះបានឡើងគ្រងរាជ្យនៅព្រះជន្ម ២១ព្រះវស្សា ក្រោយរៀបអភិសេកជាមួយស្តេច Jigme Khesar Namgyel Wangchuck នៃប្រទេសប៊ូតង់ ក្នុងឆ្នាំ២០១១។
នៅព្រះជន្ម ២៧វស្សាទ្រង់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Oxford ហើយទ្រង់និងព្រះស្វាមីមានកូនបុត្រាមួយអង្គព្រះនាម Jigme Namgyel Wangchuck។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជាព្រះរាជអគ្គមហេសីរបស់កម្ពុជា ពីឆ្នាំ ១៩៥២ ដល់ ១៩៥៥ រហូតដល់កម្ពុជា លុបចោលរបបរាជានិយម។ លុះរបបរាជានិយម បានត្រឡប់មកកម្ពុជាវិញ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានឡើងគ្រងរាជ្យជាព្រះរាជអគ្គមហេសីម្ដងទៀតពីឆ្នាំ ១៩៩៣ ដល់ ២០០៤ រហូតដល់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បានសោយទិវង្គត។
បច្ចុប្បន្ន ទ្រង់មានព្រះនាមជាព្រះមហាក្សត្រិយានីនៃប្រទេសកម្ពុជា (សម្ដេចម៉ែ ឬសម្ដេចយាយ) ខណៈព្រះរាជបុត្រ ព្រះបាទនរោត្តម សីហមុនី កំពុងគ្រងរាជបល្ល័ង្កកម្ពុជា។
ម្ចាស់ក្សត្រី Saleha ជាមហាក្សត្រីនៃប្រទេសព្រុយណេ

Pengiran Anak Saleha ជាមហាក្សត្រីនៃប្រទេសព្រុយណេ។ ទ្រង់បានរៀបអភិសេកជាមួយស្តេចស៊ុលតង់នៃប្រទេសព្រុយណេ ហើយទ្រង់ទាំងពីរមានបុត្រចំនួន៦ព្រះអង្គជាមួយគ្នា។
ម្ចាស់ក្សត្រី Suthida អគ្គមហេសីព្រះរាជាថៃ

ម្ចាស់ក្សត្រី Suthida Bajrasudhabimalalakshana ជាព្រះមហេសីបច្ចុប្បន្ន នៃព្រះមហាក្សត្រថៃ Maha Vajiralongkorn។ មុនរៀបអភិសេក ទ្រង់ធ្លាប់ជាអង្គរក្សនៃព្រះរាជាផ្ទាល់ និងបានឡើងជាព្រះអគ្គមហេសីកាលពីឆ្នាំ២០១៩ ក្រោយស្ដេច Maha Vajiralongkorn ឡើងគ្រងរាជ្យ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត
ចុចអាន៖ ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ