Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ហ្មត់ចត់​ចំពោះ​ការ​ធ្វើ​ដំណើរ​ចូល​កម្ពុជា

បានផុស

នៅ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ទាំងអស់ ជា​ពិសេសច្រកទ្វារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យចំពោះការធ្វើដំណើរ​ចូល​មកកម្ពុជា បន្ទាប់ពីខេត្តសាមុតសាខន ​ប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ចាក់យ៉ាងដូច្នេះថា៖

១-ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេស​ដំណើរ​ចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរ ដែលចូលមកពីប្រទេសថៃ ឱ្យបានហ្មត់ចត់ ដោយតម្រូវឱ្យពួកគាត់​ធ្វើ​ការ​ធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។

២-យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារ​ឱ្យបាន​ច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមក​ប្រ​គល់​ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។

៣-ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រក​ទ្វារ​ឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និង ប្រុងប្រយ័ត្ន​ការឆ្លងពីអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម