Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ ​អង្វរលោកខាងលិច ឲ្យផ្តល់អាវុធ លឿនបន្តិចមក​

បានផុស

នៅ

អ៊ុយក្រែន ​បាន​អង្វរ​ដល់​ប្រទេស​លោក​ខាង​លិច ឲ្យ​ផ្តល់​សព្វាវុធ​លឿន​ជាង​មុន ខណៈ​កម្លាំង​រុស្ស៊ី ​បន្ត​ការ​វាយលុក​​នៅ​តាម​បណ្តោយ​ភាគ​ខាង​កើត​​ប្រទេស។

មន្ត្រីអ៊ុយក្រែននិយាយថា សង្រ្គាមនៅភាគខាងកើតឥឡូវនេះ គឺជាសមរភូមិកាំភ្លើងធំ ដែលទីក្រុង កៀវ បានប្រើប្រាស់កាំភ្លើងយ៉ាងច្រើន។

លោក Vadym Skibitsky អនុប្រធានផ្នែកចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន បានប្រាប់កាសែត Guardian ថា “បច្ចុប្បន្ន គឺជាសង្រ្គាមកាំភ្លើងធំ។ អ្វីគ្រប់យ៉ាងឥឡូវនេះ គឺអាស្រ័យលើអ្វីដែលលោកខាងលិចផ្តល់ឲ្យយើង”។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បណ្តាប្រទេសណាតូបានប្តេជ្ញាចិត្តផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ក្នុងនោះ ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៤.៦ ពាន់លានដុល្លារគឺបានមកពីសហរដ្ឋអាមេរិក។

ចំណែក ចក្រភពអង់គ្លេស បានសន្យាផ្តល់ប្រាក់ជាង ៩០០ លានដុល្លារ ខណៈសហភាពអឺរ៉ុប ជួយជាង ២លានដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ទីក្រុង Mariupol កំពុងប្រឈមហានិភ័យ ផ្ទុះជំងឺអាសន្នរោគ ទ្រង់ទ្រាយធំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម