Connect with us

ព័ត៌មានជាតិ

ខណ្ឌមានជ័យ រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​មាន​៤​សង្កាត់

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ច្បាស់ការណ៍​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​រសៀល​ថ្ងៃទី​១០​ខែមិថុនា​ម្សិលមិញ គឺមាន​សង្កាត់​ចំនួន​៤​ក្នុង​ចំនួន​ទាំង​៧​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​បាន​រង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​អះអាង​ពី​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​កម្ពុជា​ថ្នី ដឹង​នា​រសៀល​ថ្ងៃទី​១១​ខែមិថុនា ខ​ណៈ​ដែល​រូបលោក​បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ចុះ​ស្តា សំរាម​តាម​មុខ​លូ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ម្សិលមិញ​មក​គឺ​មកដល់​រសៀល​ថ្ងៃនេះ​គឺ​មិនទាន់បាន​ស្រក​នៅឡើយ​។​ ក្នុង​នោះ​ទឹកបាន​ហូរ​ចូល​តាម​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​រហូតដល់​ប្រជាពលរដ្ឋ​ខ្លះ​លោក​បង្ខំចិត្ត​បិទទ្វារ​ផ្ទះ​ហើយ​ទៅ​ស្នាក់នៅ​ជាមួយ​ផ្ទះ​បងប្អូន​ជា​បណ្តោះអាសន្ន​។

លោក ជា សុ​ខៃ បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​លិចលង់​នេះ​គឺ​ដោយសារ​កំណើន​លំនៅឋាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ហើយ​ប្រព័ន្ធ​លូ​សព្វថ្ងៃ​មាន​ទំហំ​តូច​ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​យក​គ្រឿងចក្រ​ចុះ​កាយ​ប្រឡាយ​បង្ហូរ​ទឹក​ចូល​ទៅ​បឹង​ដើម្បី​ទម្លាក់​ទឹក​ចូល​ទៅ​ព្រែក​ដែល​ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌដង្កោ ​ទើប​អាច​រំដោះ​ទឹក​ចេញ​កុំ​ឲ្យ​លិចលង់​ជា​បន្ត​។

លោក ជា សុ​ខៃ បញ្ជាក់​មកដល់ពេលនេះ​គឺមាន​សង្កាត់​ចំនួន​៤​ក្នុងចំណោម​សង្កាត់​ទាំង​៧​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​បាន​រង​ការលិចលង់​ក្នុងនោះ​មាន​សង្កាត់​ចាក់​អង្រែ​ក្រោម សង្កាត់​ចាក់អង្រែលើ សង្កាត់​បឹងទំពន់ នឹង​សង្កាត់​បឹងទំពន់​១​។ ​ហើយ​តាម​បណ្តា​សង្កាត់​កំពុង​ចាត់តាំង​កម្លាំង​ទាំងអស់​ចុះ​ស្តា​ប្រឡាយ​លូ​ដើម្បី​ឲ្យ​ទឹកបាន​ហូរ​លឿន​ ខ​ណៈ​ស្ថានីយ​បូម​ទឹក​កំពុង​ប្រើប្រាស់​ម៉ា​ស៊ីន​ទាំងអស់ បូមទឹក​ចេញពី​ប្រឡាយ​ធំ​ឲ្យ​បាន​លឿន​នឹង​ឆាប់​ស្រក​។

តាម​ប្រភពពី​មន្ត្រី​ប្រចាំការ​របស់​សាលាខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា ក្នុង​ពេលនេះ​លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណ​អភិបាលខណ្ឌ​មានជ័យ​កំពុង​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ចុះ​ស្តា​ប្រឡាយ​លូ​តាម​បណ្តា​សង្កាត់​ដើម្បី​ឲ្យ​ទឹកបាន​ហូ​លឿន​ឆាប់​បាន​ស្រក​។​ក្នុងនោះ​អាជ្ញាធរ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​សំរាម​ដាក់​មុខ​លូ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ទះ​ទឹក​បង្ក​ឲ្យ​លិចលង់​លំនៅឋាន​បងប្អូន​ដែល​ប្រឈម​និង​កើតជា​មូស​ខ្លា​ទៀតផង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

ពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម អគ្គិភ័យបានកើតឡើង១១លើកនៅទូទាំងប្រទេស និងស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ នឹងបញ្ជូនជន្តោប្រវេសន៍ ៣០ ០០០នាក់ ទៅគុក Guantanamo 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា មនុស្សស្លាប់ កើនដល់ ៣៩នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

Sokha Hotels

ព័ត៌មានពេញនិយម