Connect with us

ព័ត៌មានជាតិ

ត្រឹម ៣ ថ្ងៃមានក្រុមមន្ត្រីជួរមុខជាង ៩ម៉ឺននាក់បាន​ចាក់​វ៉ាក់សាំង​ដូសទី ៥

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ថ្ងៃនេះ មានក្រុមមន្ត្រីជួរមុខមន្ត្រីរាជការស៊ីវិលមន្ត្រីជាប់កិច្ចសន្យា រហូតដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជនវ័យចាស់ ដែលមានអាយុចាប់ពី ៦០ ឡើងប្រមាណជាង ៩ម៉ឺន៣ពាន់នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ​១៩ ដូសទី៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការចំពោះកិ្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស​(គ.វ.ក-១៩) បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩រហូតមកដល់ថ្ងៃទី ១១មិថុនា ឆ្នាំ២០២២នេះ មានក្រុមមន្ត្រីជួរមុខមន្ត្រីរាជការស៊ីវិលមន្ត្រីជាប់កិច្ចសន្យារហូតដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ ឡើងចំនួន​៩៣ ៣០៦ នាក់ក្នុងនោះស្រី ២៦ ២៩៩នាក់។

ក្រសួងសុខាភិបាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៥ នៅទូទាំងប្រទេសកាលពីថ្ងៃទី ៩ខែមិថុនា ឆ្នាំ២០២២ ដល់មន្ត្រីជួរមុខ ដែលមានគម្លាតយ៉ាងតិច ៣ខែឡើងទៅ បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី ៤ រួច។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គ.វ.ក-១៩ បានបន្តថា គិតត្រឹមថ្ងៃទី១១មិថុនា គ.វ.ក-១៩ បានចាក់វ៉ាក់សាំង​ដូសទី១ បានចំនួន ១៥ ០៥៥ ៤៦៤ នាក់ដូសទី ២ បាន ១៤ ៣៤២ ៧៥ នាក់ដូសទី៣ បាន ៩ ៣០៨ ៧៨៦ នាក់​ដូស​ទី ៤ បាន ២ ៦៥២ ៥២២នាក់។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំដល់លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥បង្កើនល្បឿនការចាក់វ៉ាក់សាំងដូសជំរុញទាំងដូសទី៣ ដូសទី៤ និងដួសទី៥ជូនដល់ កុមារ និងប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ៥ឆ្នាំឡើង។

ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល សង្កេតឃើញថាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំង​ដូស​ទី៣ ដូសទី៤ និងដូសទី៥) ដល់ក្រុមគោលដៅខាងលើនៅមានចំនួនតិចនៅឡើយ។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្ត រៀបចំ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យចុះចាក់តាមរោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាលនានា ឬចុះចាក់ ដល់ទីសំណាក់របស់ក្រុមគោលដៅខាងលើជាបន្តទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៧ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម