ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ស្នើឲ្យផ្តល់អាវុធនុយក្លេអ៊ែរ ដល់ អ៊ុយក្រែន
សមាជិកសភាអឺរ៉ុបប៉ូឡូញ លោក Radoslaw Sikorski បានស្នើឲ្យផ្តល់អាវុធនុយក្លេអ៊ែរ ដល់អ៊ុយក្រែនដើម្បីឲ្យប្រទេសនេះអាចការពារឯករាជ្យភាពរបស់ខ្លួន បានត្រឹមត្រូវ។
ថ្លែងទៅកាន់ទូរទស្សន៍ Espreso របស់អ៊ុយក្រែនកាលពីយប់ថ្ងៃសៅរ៍ទី១១ខែមិថុនា លោក Sikorski បាននិយាយថា “អ៊ុយក្រែនត្រូវបានគេដឹងថា បានបោះបង់ចោលសក្តានុពលនុយក្លេអ៊ែរសម័យសូវៀតរបស់ខ្លួន បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈទីក្រុង ប៊ុយដាប៉ែស ក្នុងឆ្នាំ១៩៩៤។ មនុស្សគ្រប់រូបនៅពេលនោះយល់ថា អ៊ុយក្រែននឹងក្លាយជាប្រទេសឯករាជ្យមួយនៅក្នុងព្រំដែន ដែលបានបង្កើតឡើងក្នុងសម័យសូវៀត ថ្វីបើរុស្ស៊ីនិងប្រទេសខ្លះទៀតនិយាយថា មិនមានការធានាបែបនេះក៏ដោយ។ ប៉ុន្តែចាប់តាំងពីរុស្ស៊ីបានរំលោភលើអនុស្សរណៈទីក្រុង ប៊ុយដាប៉ែស មក ខ្ញុំជឿថា យើង ក៏ដូចជាប្រទេសលោកខាងលិចដែរ គឺមានសិទ្ធិផ្តល់ក្បាលគ្រាប់នុយក្លេអ៊ែរដល់អ៊ុយក្រែន”។
សមាជិកសភារូបនេះ ដែលពីមុនធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសប៉ូឡូញ និងជាប្រធានសភា ក៏បានធ្វើអត្ថាធិប្បាយផងដែរ ពាក់ព័ន្ធភាពភ័យខ្លាចរបស់លោកខាងលិចដែលថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែន ធ្លាយទៅពាក់ព័ន្ធដោយផ្ទាល់ជាមួយ អង្គការណាតូ។
តាមសម្តីលោក Sikorski, “ខ្ញុំមិនគិតថា លោកពូទីននឹងហ៊ានវាយប្រហារទឹកដីណាតូដោយប្រើអាវុធនុយក្លេអ៊ែរនោះទេ។ ក្រៅពីវោហាសាស្ត្រ ខ្ញុំមិនឃើញមានការរៀបចំណាមួយក្នុងទិសដៅនេះឡើយនៅពេលនេះ។ រុស្ស៊ីមានក្បាលគ្រាប់យុទ្ធសាស្ត្រជាច្រើនពាន់គ្រាប់ រក្សាទុកនៅឃ្លាំងដែលរៀបចំជាពិសេស ហើយយើង និងសម្ព័ន្ធមិត្តកំពុងតាមដានស្ថានភាពនេះ ២៤ ម៉ោងក្នុងមួយថ្ងៃ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បានថ្កោលទោសលោក Sikorski នៅលើ Telegram របស់លោកស្រីកាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់គាត់ថា ជាកម្មាភិបាលម្នាក់នៃអ្នកនយោបាយប៉ូឡូញ គ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញនូវមនោគមវិជ្ជាជ្រុលនិយម ផ្សព្វផ្សាយការស្អប់ខ្ពើម ញុះញង់ឲ្យមានជម្លោះ ហើយឥឡូវនេះក៏កំពុងគំរាមកំហែងដល់ភពផែនដីជាមួយនឹងការរំលោភបំពានលើរបបមិនរីកសាយភាយនុយក្លេអ៊ែរផងដែរ។
ចុះហត្ថលេខានៅថ្ងៃទី៥ខែធ្នូឆ្នាំ១៩៩៤ ដោយប្រទេសរុស្ស៊ី អ៊ុយក្រែន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស, អនុស្សរណៈទីក្រុង ប៊ុយដាប៉ែស បានធានាសន្តិសុខដល់ទីក្រុងកៀវ ជាថ្នូរនឹងការបោះបង់អាវុធនុយក្លេអ៊ែរ។
បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ អ៊ុយក្រែនបានទទួលមរតកប្រហែលមួយភាគបីនៃឃ្លាំងអាវុធយុទ្ធសាស្ត្រដ៏ធំរបស់សហភាពសូវៀត រួមទាំងក្បាលគ្រាប់ចំនួន ១៧០០ និងមធ្យោបាយដឹកជញ្ជូនពួកគេផងដែរ។
យ៉ាងណាក្តី លេខកូដបាញ់បង្ហោះសម្រាប់អាវុធដែលមានស្រាប់ នៅតែស្ថិតក្នុងដៃរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ទាហានអ៊ុយក្រែន ប្រហែល ១ម៉ឺននាក់ ត្រូវកងទ័ពរុស្ស៊ី សម្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)