Connect with us

ព័ត៌មានជាតិ

នារី​វះកាត់​កែសម្ផស្ស​បង្កើន​ភាពទាក់ទាញ​ មិន​បារម្ភ​ផលប៉ះពាល់

បានផុស

នៅ

បច្ចុប្បន្នការវះកាត់កែសម្ភស្ស​មិនមែនជាបញ្ហាធំដំអ្វីនោះទេ ដោយមានសឹងតែ​គ្រប់ប្រទេសទៅហើយ ចំពោះការវះកាត់កែសម្ផស្ស មិនអាចផ្សាស់ប្ដូរផ្ទៃមុខបានទាំងស្រុងក៏ពិតមែន តែអាចជួយបង្កើនសោភណ័ភាពខុសពីធម្មជាតិ និងទទួលបានការទាក់ទាញជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំកញ្ញា ដួង សុភា បានបង្ហើបឱ្យដឹងថា ​នាងសម្រេចចិត្តវះកាត់កែសម្ផស្សនៅលើផ្ទៃមុខ ដូចជាច្រមុះ មាត់ ត្របកភ្នែក និងថ្គាម ដោយសារចង់បានភាពស្រស់ស្អាតជាងមុន ដោយត្រូវចំណាយប្រមាណ ២ ៥០០ ដុល្លារ។ ហើយថា អំឡុងពេលនៃការវះកាត់កែសម្រស់នោះគឺមិនមានភាពឈឺចាប់អ្វីទេ ព្រោះគេ​បានចាក់ថ្នាំស្ពឹក ឈឺបន្តិចបន្ទួចតែប៉ុណ្ណោះ ខណៈក្រោយពីវះកាត់​ពេទ្យតម្រូវឱ្យតមគ្រឿង​សមុទ្រ ដូចជាបង្គា ក្ដាម និងសាច់គោ សាច់មាន់។

កញ្ញា ដួង សុភា បានរៀបរាប់ថា ដំបូងឡើយ នាងមានអារម្មណ៍ភ័យខ្លាចចំពោះការវះកាត់ ប៉ុន្តែ​កញ្ញា​បានគិតថា វាអាចទៅតាមកន្លែងនីមួយៗដែលគ្មានជំនាញពិត ដូចនេះ​ទាមទារ​ឲ្យសម្រេច​ចិត្តឲ្យច្បាស់ជាមុនសិន ថាត្រូវជ្រើសរើសយកគ្លីនិកមួយដែរល្អ ប្រសិនបើយើងនៅក្មេងគួរកុំធ្វើ ព្រោះវាប៉ះពាល់ខ្លំាងប្រសិនជ្រើសរើសមិនបានល្អងាយរងការខាតបង់នៅថ្ងៃមុខ។

តារាសម្ដែងភាពយន្តមួយរូបទៀតគឺកញ្ញា ដាលីន ណា ​ដែលធ្លាប់បានវះកាត់​កែសម្រស់មុននឹង​អាចទទួលបានភាពស្រស់ស្អាតដូចសព្វថ្ងៃនេះ។

តារាស្រីរូបនេះប្រាប់ថា ​នាងមិនបានវះកាត់​កែទៅលើអ្វីច្រើននោះទេ ដោយពីធម្មជាតិរបស់ខ្លួនក៏មិនអាក្រក់ដែលមិនអាចទទួលបាននោះដែរ ហេតុដូចនេះ នាងគ្រាន់តែបានកែទៅលើតែខ្ទង់ច្រមុះបន្តិចទេ។

នាងបានធ្វើវា២ដង ព្រោះមុនដំបូងមិនទទួលបានដូចអ្វីដែលចង់បាន ហើយចំពោះការចំណាយ​អស់ប្រមាណត្រឹម ១ ០០០ ដុល្លារ ដោយជ្រើសរើសយកគ្លីនិកមួយដែលល្អ មានស្តង់ដារ​បច្ចេកទេសត្រឹមត្រូវចៀសវាងមានបញ្ហាទៅថ្ងៃមុខ៕

ឌឿនចាន់ ថារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៥ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ៨ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ព័ត៌មានជាតិ៨ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

នយោបាយ៧ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

Sokha Hotels

ព័ត៌មានពេញនិយម