Connect with us

ព័ត៌មានជាតិ

ទីលានផ្ទុកសំរាម ៣០០០តោន ក្នុងមួយថ្ងៃ​នៅខេត្តបាត់ដំបង បញ្ចប់​ការសាងសង់​គ្រោងសម្ពោធឆាប់ៗ

បានផុស

នៅ

ទីលានផ្ទុកសំរាមលក្ខណៈតាមស្ដង់ដារអន្តរជាតិ ដែលមានទំហំផ្ទៃដី ២៥ហិកតាស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងបានបញ្ចប់ការសាងសង់ជាផ្លូវការហើយ​គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅ​ពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣មិថុនានេះថា ទីលាន​ចាក់ និងកប់សំរាមនេះ ជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទាន​សម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មានតំលៃប្រមាណ៦លាន៥សែនដុល្លារអាមេរិក ដែលទើបបញ្ចប់ការ​សាងសង់រួចរាល់ថ្មីៗនេះបន្ទាប់ពីប្រើរយៈពេលសាងសង់៣ឆ្នាំ។

លោក សឿម ប៊ុនរិទ្ធ បានបន្តថាទីលានចាក់និងកប់សំរាមនេះនៅមិនទាន់កំណត់ពេលវេលាសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការនៅឡើយទេ ដោយសារបច្ចុប្បន្ននេះកំពុងជ្រើសរើសបុគ្គលិកប្រមាន១០នាក់ ដើម្បីយកមក​បណ្តុះបណ្តាលទៅលើការផ្តល់សេវាប្រមូលសំរាមនេះជួនដល់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងបាត់ដំបង និងតាមស្រុកមួយចំនួននៅជុំវិញខេត្តព្រោះទីលានចាក់សំរាមនេះអាចផ្ទុក និងកប់សំរាមរហូតដល់ជាង១០​ឆ្នាំដែលគ្រប់គ្រងដោយសាលាខេត្តផ្ទាល់តែម្តង។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានសន្យាងថានឹងជួយផ្ដល់នូវការបណ្ដុះបណ្ដាលើជំនាញគ្រប់គ្រង និងការបែងចែក​ញែកសំរាមឱ្យបានស្របតាមលក្ខណៈស្ដង់ដារបច្ចេកទេស ។

លោកអភិបាលរងខេត្តបានបន្តទៀតថា នៅពេលដែលទីលានចាក់សំរាមនិងកប់សំរាមនេះបើកដំណើរការ​នោះទីលានចាក់សំរាម​ចាស់នៅក្រុងបាត់ដំបងនឹងឈប់ប្រើប្រាស់ហើយព្រោះទីតាំង​ទីលានថ្មីមាន​លក្ខណៈធំទូលាយនិងមានស្តង់ដា ពិសេសអាចផ្ទុកសំរាមបានច្រើន និងយូរឆ្នាំ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីវឌ្ឍនភាពអនុគម្រោង នៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២កាលពីពេលថ្មីៗនេះ  លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងកាលពីពេលថ្មីៗនេះថា បញ្ហាសំរាមនៅតែជាបញ្ហាកង្វល់ ដែលកំពុងប្រឈមមុខ ដែលត្រូវទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ក្នុងខណៈពេលដែលបច្ចុប្បន្ន ការទុកដាក់ការប្រមូល និងដឹកជញ្ជូនសំរាមមានភាពយឺតយ៉ាវ ហើយសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ចំណែកលោក  វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ក៏បានធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបងរៀបចំបង្កើតយន្តការនៃគណៈកម្មការមួយសម្រាប់ធ្វើការគ្រប់គ្រងទីលានចាក់សំរាម ឱ្យបានត្រឹមត្រូវបន្ទាប់ពីទីលានចាក់សំរាមស្ដង់ដារអន្តរជាតិមួយនេះត្រូវបានដាក់​ដំណើរការប្រើប្រាស់​នាពេលខាងមុខនេះ។

បើតាមលោកស្រី​ កឹម សុគន្ធា​រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ​ធ្លាប់បានមានប្រសាសន៍ថា ​ទីលាន​កប់​សំរាម នេះ​អាចមាន​សមត្ថភាព​ផ្ទុក​សំរាម​ប្រមាណ​ចន្លោះ​ពី ១ ៥០០ តោន​ទៅ ៣ ០០០ តោន ​ក្នុង​មួយថ្ងៃ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

អ្នកចូលរួមកម្មវិធីសុំរៀបការរបស់តារាចម្រៀងគូស្នេហ៍ G-Devith និង បូព្រឹក្ស បង្ហើបថ្ងៃមង្គលអ្នកទាំងពីរ

ព័ត៌មានជាតិ៩ នាទីutes មុន

ដាក់កាមេរ៉ា​សុវត្ថិភាព បន្តឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រ ក្រោយ​​មាន​គ្រោះថ្នាក់សម្លាប់មនុស្ស ៤ នាក់

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្តេច ទៀ បាញ់ ណែនាំឱ្យប្រជាកសិករនៅក្នុងខេត្តសៀមរាបលក់សាច់ បន្លែ ផ្លែឈើកុំប្រើថ្នាំគីមី ដើម្បីសុខភាពអ្នកបរិភោគ

ព័ត៌មានជាតិ២០ នាទីutes មុន

បញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ ការពារដែនព្រៃលិចទឹកជុំវិញ​តំបន់បឹងទន្លេសាប

សេចក្ដីជូនដំណឹង២៤ នាទីutes មុន

AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុត​របស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា

ចរាចរណ៍២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម